សេអ៊ូល៖ ទ្រនំ BIGHIT Music ទើបតែបានប្រកាសដំណឹងថាក្រុមចម្រៀងបុរសសកល BTS នឹងឈប់សម្រាកជាផ្លូវការលើកទីពីរ បន្ទាប់ពីឆ្នាំ ២០២១ បានផ្សព្វផ្សាយចម្រៀង ដ៏មមាញឹកក្នុងឆ្នាំនេះ ដើម្បីសម្រាក និងបញ្ចូលថាមពល ប៉ូវកម្លាំងរបស់ពួកគេ។
នៅក្នុងសេចក្តីប្រកាសដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ BIGHIT Music ក្រុមហ៊ុនបានចែករំលែកថានេះនឹងក្លាយជារដូវកាលវិស្សមកាលដំបូង ចាប់តាំងពីការបង្ហាញខ្លួនដំបូងរបស់ពួកគេ ដែលសមាជិកនៃក្រុម អាចចំណាយពេលជាមួយគ្រួសាររបស់ពួកគេ ជំនួសឱ្យការចូលរួម សម្រាប់ពិធីបុណ្យឆ្លងឆ្នាំ និងពិធីប្រគល់រង្វាន់នៅចុងឆ្នាំនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនេះ វាត្រូវបានគេរាយការណ៍ថាសមាជិក RM SUGA V និង J-hope នៅតែស្នាក់នៅក្នុងសហរដ្ឋអាមេរិក ខណៈដែរ Jimin Jin និង Jungkook បានវិលត្រលប់មកកូរ៉េខាងត្បូង កាលពីថ្មីៗនេះផងដែរ៕
ប្រភព៖ Allkpop
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]