ភ្នំពេញ៖ រយៈពេល១១ខែ ឆ្នាំ​២០២១នេះ កម្ពុជា​ រក​ចំណូល​បាន​ចំនួន ១,១១៦.១៨លាន​ដុល្លារ​​ពី​ការ​នាំ​ចេញ​ស្រូវអង្ករទៅ​ កាន់ទីផ្សារ​អន្តរជាតិ និង​ប្រទេសជិតខាង។ បើតាម​សហព័ន្ធស្រូវអង្ករកម្ពុជា អង្ករ ដែល​បាន​នាំ​ចេញមាន​ចំនួនជាង ៥០ម៉ឺនតោន ខណៈស្រូវនាំចេញបានជាង ៣លានតោន។

ដោយឡែក ក្នុងរយៈពេល១១ខែ ឆ្នាំ២០២១នេះ កម្ពុជា បាន​នាំចេញ​អង្ករចំនួន ៥៣២,១៧៩តោន ស្មើនឹង ៣៦៦,៤១៤,៧៩០.៤៦ដុល្លារ និង​ស្រូវចំនួន ៣,១២៣,២៤២តោន ស្មើនឹង ៧៤៩,៧៦០,៣០៨.៩៨ដុល្លារ ទៅកាន់ទីផ្សារអន្តរជាតិ និង​ឆ្លងដែន​ទៅប្រទេសជិតខាង។ សហព័ន្ធស្រូវអង្ករកម្ពុជា អះអាងថា ចិន ជាប្រទេស​ដែល​កម្ពុជា បាន​នាំចេញ​អង្ករ​ទៅច្រើនជាងគេ រហូតដល់ ៤៩.៨៥ភាគរយ នៃ​ការនាំចេញសរុប។ ជា​មួយគ្នានេះ ការនាំចេញ​ទៅ​ប្រទេសចិន កើន​ឡើង​ចំនួន ១២.៩០ភាគរយ ខណៈគោលដៅ​នៃការនាំចេញផ្សេងៗ មាន​ការ​ធ្លាក់ចុះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក​ ក្នុង​ខែវិច្ឆិកា​កន្លងទៅ ការ​នាំចេញ​មាន​កំណើន ១១.២៣ភាគរយ ធៀប​នឹង​ខែវិច្ឆិកា​ឆ្នាំ២០២០ ដែលមាន​ ៧២,០១០តោន និងការនាំចេញស្រូវមាន​ចំនួន ១៨,៥៣០ឡាន ស្មើនឹង​ ៤៦៣,២៥២តោន។ បើតាម​សហព័ន្ធស្រូវអង្ករកម្ពុជា ការនាំចេញ​ទៅ​កាន់តំបន់​អាស៊ាន មាន​ចំនួន ១០ភាគរយ, សហភាព​អឺរ៉ុប ២៥ភាគរយ, ប្រទេសចិន ៥០ភាគរយ និង​ទិសដៅ ផ្សេងៗ ១៥ភាគរយ៕

ប្រភព៖ ថ្មីថ្មី

សូមចូលទស្សនារូបភាពខាងក្រោម៖

ស្រូវ (រូបតំណាង)
គ្រាប់ស្រូវ (រូបតំណាង)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]