រាជធានីភ្នំពេញ ៖ ពិតណស់ បវរកញ្ញា ប៉ូគឹមថេង សុតធីតា បច្ចុប្បន្ននេះ កំពុងផ្ទុះការចាប់អារម្មណ៍ និងទទួលបានសន្ទុះនៃការគាំទ្រ យ៉ាងខ្លាំងពី មហាជនខ្មែរ ក្រោយពេល អាចដណ្តើមបានតំណែង កំពូលទាំង១០ ក្នុងការប្រកួតសម្រស់ថ្នាក់អន្តរជាតិ Miss Grand International 2021 បំបែកកំណត់ត្រាកម្ពុជា។

យ៉ាងណាមិញ បែកធ្លាយវីដេអូមួយ ធ្វើឲ្យមហាជន សម្លឹងមើលស្ទើរបែកភ្នែក បែកចែកមិនដឹងថា តើម្នាក់ណាជា កញ្ញា ប៉ូគឹមថេង សុតធីតា ព្រោះអ្នកទាំងពីរ មិនត្រឹមតែមាន មុខមាត់ដូចគ្នានោះទេ សូម្បីតែសម្លេង និង ម៉ូតសក់ ក៏ស្ទើរតែដូចគ្នាទៅហើយ រហូតដល់ថ្នាក់ធ្វើឲ្យ គេឯងគិតថា អ្នកទាំងពីរជាបងប្អូនភ្លោះថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ អស់មន្ទិលរលីង ក្រោយពេល ម្ចាស់គណនីTikTok បានបញ្ជាក់ច្បាស់ៗថា ត្រឹមជាមិត្តភក្តិ តាមរយៈខមមិន មួយវិញទៀត ក្នុងវីដេអូនោះ នារីរូបនោះបន្ថែមថា ស្គាល់គ្នាបាន៣ឆ្នាំហើយ ទើបមានរូបថតជាមួយគ្នា៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

បវរកញ្ញា ប៉ូគឹមថេង សុតធីតា
បវរកញ្ញា ប៉ូគឹមថេង សុតធីតា
រូបភាព
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]