សេអ៊ូល៖ នៅលើវេទិកាសហគមន៍អនឡាញ អ្នកនិយមលេងអ៉ីនធឺណែតម្នាក់ បានចែករំលែករូបភាពរបស់ Woozi សមាជិកក្រុម Seventeen ហើយបានលើកឡើងជាប្រធានបទថា «នេះគឺការអាប់ដេតថ្មីៗ អំពីស្ថានភាពតុបតែងមុខរបស់តារាប្រុស» នាពេលបច្ចុប្បន្ននេះ។

ក្នុង​ផ្នែក​បញ្ចេញ​មតិ​ដែល​ទទួល​បាន​ការ​បោះ​ឆ្នោត​គាំទ្រ អ្នក​និយម​លេង​អ៊ីនធើណែត​បាន​យល់​ស្រប​ថា ការ​តុបតែង​ខ្លួន​បែប​នេះ​គឺ​មិន​គួរ​ឲ្យ​សរសើរ​ខ្លាំង​នោះទេ ដែលមើលទៅ ពិតជាមិនគួរឲ្យចាប់អារម្មណ៍ ក៏ដូចជាបាត់បង់សោភ័ណ្ខភាព នៃភាពស្អាតរបស់ថែមទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនោះ អ្នកផ្សេងទៀតបានចែករំលែករូបភាពរបស់តារាប្រុសជាច្រើនទៀត រួមទាំងសមាជិក BTS ផងដែរ ដែលការតុបតែងខ្លួនរបស់ពួកគេមើលទៅហាក់ដូចជាធ្ងន់នៅក្នុងរូបថត នៃការលេងការតុបតែងរបស់ពួកគេនាថ្មីៗនេះផងដែរ។

ដោយក្នុងនោះ អ្នក​និយម​លេង​បណ្តាញសង្គម មួយចំនួន បាន​កត់​សម្គាល់​ថា ការ​ផាត់​មុខ​របស់​តារា​ប្រុស​ពិត​ជា​ក្រាស់ៗ ណាស់​សព្វ​ថ្ងៃ។ ផ្ទុយទៅវិញ ទោះបីជាតុបតែងខ្លួនក៏ដោយ  ក៏មានអ្នកមួយចំនួន បានការពារថា ស្ទីលតុបតែងខ្លួនមិនសំខាន់ចំពោះតារាម្នាក់នោះទេ ប្រសិនបើពួកគេទេពកោសល្យ នៅលើឆាកដូច្នេះដែរ៕

ប្រភព៖ Allkpop

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]