រាជធានីភ្នំពេញ៖ ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះសព សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះករុណាជាម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុតនៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១នេះ។ នេះបើតាមការចុះផ្សាយរបស់ទំព័រហ្វេសប៊ុក BTV Cambodia។ ព្រះអង្គទាំងទ្វេបានស្ដេចយាងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះសព សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅកន្លែងតម្កល់ សព ស្ថិតនៅដំណាក់ព្រះអង្គផ្លូវសម្តេចប៉ាន់ សង្កាត់បងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រសូតថ្ងៃទី២ ខែមករា ឆ្នាំ១៩៤៤ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជាព្រះរាជបុត្រទីពីររបស់ព្រះបាទនរោត្តម សីហនុនិងត្រូវជាព្រះរាមនៃព្រះមហាក្សត្រកម្ពុជាបច្ចុប្បន្នគឺព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី។ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិគឺជាព្រះប្រធានគណបក្សរាជានិយមមួយនៅកម្ពុជាដែលមានឈ្មោះថា គណបក្សហ៊្វុនស៊ិនប៉ិចហើយបានជាប់ឆ្នោតក្លាយជានាយករដ្ឋមន្រ្តីទីមួយនៃកម្ពុជាពីឆ្នាំ១៩៩៣ រហូតដល់ឆ្នាំ១៩៩៧ ហើយបន្ទាប់មកក៏បានក្លាយជាព្រះប្រធានរដ្ឋសភាចន្លោះឆ្នាំ១៩៩៨ ដល់ងឆ្នាំ២០០៦៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]