(ភ្នំពេញ) ៖ គ្រោះអគ្គិភ័យមួយបានកើតឡើង ដោយសារតែការដុតទៀន មិនប្រុងប្រយ័ត្ន ក៏បង្កជាអគ្គិភ័យឆាបឆេះផ្ទះចំនួន ១២ខ្នង និងសម្ភារៈមួយចំនួនទាំងស្រុង ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង៧និង៣៥នាទី មានករណីគ្រោះអគ្គិភ័យឆាបឆេះមណ្ឌលសុខភាពគីឡូម៉ែត្រលេខ៩ មួយដែលបានកើតឡើង ស្ថិតនៅចំណុចផ្លូវ ជាតិលេខ៥ ភូមិ៥ ក្រុម៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ព្រមទាំងឆេះបំផ្លាញអស់ចំនួន ១២ខ្នងផ្ទះតូច និងសម្ភារប្រើប្រាស់អស់ទាំងស្រុងផងដែរ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ម្ចាស់ទីតាំងបង្ករគឺជាសំណង់មិនរៀបរយចំនួន ១២ខ្នងផ្ទះតូច ហេីយបានរាលដាលដល់ផ្ទះអ្នកជិតខាងមានឈ្មោះ ចាន់ សារីម ភេទស្រី អាយុ៦១ឆ្នាំ មុខរបរ គ្រូតំប្បាញ ចំពោះមូលហេតុ នៃការឆាបឆេះ បណ្តាលមកពីការដុតទៀនបង្កជាអគ្គិភ័យ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បណ្តាលឲ្យឆាបឆេះ ឈើលើថ្មក្រោម ទំហំ (១៥ម៉ែត្រ x ១៥ម៉ែត្រ ) ឆេះសំណង់មិនរៀបរយ ១២ខ្នងផ្ទះតូច និងរាលដាលដល់ផ្ទះសិប្បកម្មសូត្រតម្បាញ និងហូល ខូចខាតកុំព្យូទ័រចំនួន ៣គ្រឿង, ទូរទឹកកកចំនួន ១គ្រឿង, លុយខ្មែរចំនួន ២លានរៀល និងលុយដុល្លារចំនួន ១០០០ដុល្លារ អស់ទាំងស្រុង។
សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ កម្លាំងជំនាញរបស់បានប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន ១៣គ្រឿង ប្រើប្រាស់ទឹកអស់ ២៦ឡាន ស្មើរនឹង ១០៤ម៉ែត្រគូប និងរថយន្តពន្លត់អគ្គិភ័យជំនួយរបស់សាលាខណ្ឌឫស្សីកែវ ចំនួន ១គ្រឿង ប្រេីប្រាស់ទឹកអស់ ២ឡាន ស្មើនឹង ៨ម៉ែត្រូគូប ទើបរលត់ទាំងស្រុង នៅវេលាម៉ោង៨និង៣០នាទីនាថ្ងៃដដែល៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
សូមទស្សនារូបភាពខាងក្រោម៖



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]