បរទេស៖ សត្វដំរិទឹកពីរក្បាល នៅសួនសត្វមួយក្នុងទីក្រុង Antwerp ប្រទេសបែលហ្ស៊ិក បានធ្វើតេស្តវិជ្ជមានសម្រាប់ Covid-19 នៅក្នុងអ្វីដែលត្រូវបានគេជឿថាជាការឆ្លងដំបូងដែលត្រូវបានរាយការណ៍នៅក្នុងប្រភេទសត្វនេះ។

តាមប្រភពដដែល បានបន្តទៀតថា ដំរីទឹកពីរក្បាលនេះ ដែលមានឈ្មោះថា Imani និង Hermien មិនបានបង្ហាញរោគសញ្ញាអ្វីក្រៅពីហៀរសំបោរទេ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការចេញផ្សាយបាននិយាយថា គេមិនដឹងថាពួកវា ត្រូវបានប៉ះពាល់នឹងមេរោគដោយរបៀបណា ហើយក៏មិនដឹងជាតាមរយៈណានោះទេ ដោយអ្នកមើលថែរបស់ពួកវា មិនបានបង្ហាញពីរោគសញ្ញាកូវីដ ១៩ ណាមួយឡើយ ហើយទាំងអស់ត្រូវបានធ្វើតេស្តអវិជ្ជមានចំពោះមេរោគនេះ។

យ៉ាងណាមិញ នេះគឺជាការចម្លងរោគដំបូងគេបង្អស់ដែលគេស្គាល់នៅក្នុងប្រភេទសត្វនេះ។ នៅទូទាំងពិភពលោក មេរោគនេះត្រូវបានរាយការណ៍ភាគច្រើន បានកើតនៅក្នុងសត្វស្វា និងសត្វក្ងាន ហើយជាពិសេសសត្វឆ្មា និងសត្វឆ្កែ គឺជាក្រុមឈានមុខគេនៃប្រភេទសត្វដែលរងផលប៉ះពាល់ដោយវីរុសនេះដូច្នេះដែរ៕

ប្រភព៖ CNN

រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]