តារាកម្សាន្ត÷ កាលពីពេលថ្មីៗកន្លងទៅនេះ បវរកញ្ញាវៀតណាម នាង Nguyen Thuc Thuy Tien (កើតថ្ងៃទី ១២ ខែសីហា ឆ្នាំ ១៩៩៨) បានគ្រោងមកុដមាសនៃកម្មវិធីបវរកញ្ញាហ្គ្រែនអន្តរជាតិ ឬ Miss Grand Internationalឆ្នាំ២០២១ ដែលបានប្រារព្ធឡើងនៅប្រទេសថៃ។
យ៉ាងណាមិញ មានប្រវត្តិនៅក្នុងវិស័យប្រកួតបវរកញ្ញាមិនធម្មតា បវរកញ្ញាវៀតណាមរូបនេះ ធ្លាប់បានឈ្នះជើងឯករង Miss Southernឆ្នាំ២០១៦ លើកទី១ និងបានជាប់ចំណាត់ថ្នាក់ Top5 នៅក្នុងកម្មវិធី Miss Vietnam២០១៨ រួមជាមួយនឹងពានរង្វាន់ Beauty of Mercy ថែមទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះ ងាកមកចាប់អារម្មណ៍លើប្រវត្តិការសិក្សា និងភាពកម្សត់របស់បវរកញ្ញារូបនេះឯណោះវិញ នាងបានសិក្សានៅមហាវិទ្យាល័យអក្សរសាស្ត្របារាំង សាកលវិទ្យាល័យវិទ្យាសាស្ត្រសង្គម និងមនុស្សសាស្ត្រ សាកលវិទ្យាល័យជាតិវៀតណាមនៅក្នុងទីក្រុងហូជីមិញដែលជាស្រុកកំណើតរបស់នាង។ ចាប់តាំងពីឆ្នាំ២០១៩មក នាងThuy Tien បានសិក្សានៅមហាវិទ្យាល័យទេសចរណ៍ - បរិញ្ញាបត្រគ្រប់គ្រងសណ្ឋាគារ-ភោជនីយដ្ឋានអន្តរជាតិ (កម្មវិធីសហប្រតិបត្តិការជាមួយសាលាទេសចរណ៍ និងសណ្ឋាគារអន្តរជាតិ Vatel ប្រទេសបារាំង) នៅសាកលវិទ្យាល័យHoa Sen ។
ចំណែកឯឪពុកម្តាយរបស់នាង បានបែកគ្នាតាំងពីនាងអាយុ ៤ឆ្នាំ ហើយនាងត្រូវបង្ខំចិត្តទៅរស់នៅជាមួយម្តាយមីងរបស់នាងរហូតដល់នាងមានអាយុ ១៨ ឆ្នាំ និងមានវាសនាបានគ្រោងមកុដMiss Grand Internationalក្នុងឆ្នាំ២០២១នេះតែម្តង៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]