ភ្នំពេញ៖ ប្រិយមិត្តទស្សនិកជនជាច្រើន ប្រាកដជាបានជ្រាបហើយ ពីទេពកោសល្យសិល្បៈរបស់ ព្រះនាងតូចសែរាជវង្សខ្មែរ អ្នកអង្គម្ចាស់ក្សត្រី នរោត្តម ជេនណា ដែលព្រះនាងមានសមត្ថភាពដុងសិល្បៈពីកំណើត មិនថាការច្រៀង ការរាំ ឬក៏ទេពកោសល្យក្នុងការសម្តែងនោះទេ គឺសុទ្ធសឹងតែមានភាពប៉ិនប្រសប់ គួរឲ្យកោតសរសើរ។  

មិនតែប៉ុណ្ណោះទៅទៀតនោះ មហាជនគ្រប់គ្នាក៏ថែមទាំងបានលាន់មាត់សរសើរចេញពីចិត្ត ពីសម្រស់ដ៏ស្រស់ស្អាតគួរឲ្យស្រលាញ់របស់ ព្រះនាងតូច នរោត្តម ជេនណា ថែមទៀតផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ម្សិលមិញនេះ ព្រះតូច នរោត្តម ជេណា បានបង្ហាញរូបភាពជាច្រើនសន្លឹក ដោយបានគ្រងឈុតសម្លៀកបំពាក់ អប្សរា ដែលជាបុព្វនារីសួគ៍ ជារបាំនិមិត្តរូបនៃវប្បធម៌ខ្មែរដ៏រុងរឿង និងជាទម្រង់សិល្បៈគ្រឹះរបស់តម្រានាដសាស្ត្ររបាំព្រះរាជទ្រព្យខ្មែរ។

ជាងនេះទៅ ទៀត​ មកុដ ព្រះពស្ត្រា លង្កា ដែលព្រះនាងតូច នរោត្តម ជេនណា បានទ្រង់លើព្រះកាយ ត្រូវបានរចនាឡើងដោយយកគំរូតាម អប្សរាវិសេសមួយអង្គ ក្នុងចំណោមអប្សរាទាំង ១៧៣៧អង្គ ដែលបុព្វបុរសខ្មែរយើង បានឆ្លាក់នៅលើជញ្ជាំងមហាប្រាសាទអង្គរវត្ត ដែលបានបង្ហាញពីកិត្យានុភាពនៃមហាអាណាចក្រខ្មែរ៕

សូមទស្សនារូបភាពខាងក្រោម៖

  ព្រះតូច នរោត្តម ជេណា
  ព្រះតូច នរោត្តម ជេណា
  ព្រះតូច នរោត្តម ជេណា
  ព្រះតូច នរោត្តម ជេណា
  ព្រះតូច នរោត្តម ជេណា
  ព្រះតូច នរោត្តម ជេណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]