រាជធានីភ្នំពេញ ៖ ពិតណាស់ បេសកម្មរបស់បវរកញ្ញា ប៉ូគឹមថេង សុតធីតា ក្នុងការប្រកួតថ្នាក់អន្តរជាតិ Miss Grand International 2021 បានបញ្ចប់កាលពីយប់ថ្ងៃទី ០៤ ធ្នូ កន្លងទៅថ្មីៗនេះ ជាមួយគ្នានេះ កញ្ញា ក៏បានហោះត្រលប់មក ទឹកដីកំណើតវិញ ក្នុងថ្ងៃបន្ទប់ពោលគឺ ថ្ងៃទី ០៥ ធ្នូ ២០២១។

ជាមួយនឹង ដំណើរវិលមកវិញនេះ កញ្ញា បាននាំយកលទ្ធផលយ៉ាងល្អត្រចះត្រចង់ ជាខ្លាំងក្នុងវិស័យបវរកញ្ញា ជាពិសេសគឺ ការឈានជើងចូលក្នុងកំពូលទាំង១០ ដែលនេះ ជាផ្នែកមួយដែលអាចធ្វើឲ្យអន្តរជាតិ កាន់តែស្គាល់ប្រទេសយើង កាន់តែច្រើនឡើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនោះ គេឃើញមាន បណ្តាអ្នកគាំទ្រយ៉ាងច្រើនកុះករបានទៅទទួល រូបនាងនៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងនោះ ក៏ឃើញមានវត្តមាន អ្នករៀបចំកម្មវិធី លោក អ៉ិន សុភិន ផងដែរ។

យ៉ាងណាមិញ ក្នុងនោះ រូបលោកក៏បាន ឆ្លើយតបទៅកាន់ មតិរិះគន់យ៉ាងចាស់ដៃរបស់មហាជន លើឈុតរាត្រីស្រមោលសរបស់បេក្ខនារីខ្មែរ យ៉ាងសន្តិភាពបំផុត យ៉ាងដូច្នេះថា ៖

រាល់កិច្ចការណាមួយ ដែលធ្វើទៅ ប្រាកដជា សុទ្ធតែមានមតិអវិជ្ជមាន ទន្ទឹមនឹងនោះ រូបលោកក៏បានទទួលយកចំណុចទាំងនោះដែរ មិនតែប៉ុណ្ណោះ រូបលោក​ សំណូមពរឲ្យបណ្តាទំព័រហ្វេសប៊ុកមួយចំនួន រិះគន់ដើម្បីស្ថាបនា ជៀសវាងគំនិចជាន់ពន្លិច យ៉ាងណាមិញ ក្នុងនោះ រូបលោកបាន សរសើរទៅបវរកញ្ញា ប៉ូគឹមថេង សុតធីតា ពេញៗមាត់តែម្តង ថាពិតជា ធ្វើបានយ៉ាងល្អ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

   លោក អ៉ិន សុភិន
រូបភាព
រូបភាព

ប្រភព ៖ Top star

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]