ថៃ÷ នៅព្រឹកថ្ងៃច័ន្ទទី ៦ ខែធ្នូ ឆ្នាំ ២០២១នេះ មន្ត្រីសុខាភិបាលជាន់ខ្ពស់ថៃមួយរូបបាននិយាយថា ប្រទេសថៃបានរកឃើញករណីដំបូងនៃកូវីដបម្លែងថ្មីប្រភេទOmicron ដែលជាវ៉ារ្យ៉ង់ដែលពិភពលោកកំពុងព្រួយបារម្ភជាលើដំបូងនៅក្នុងប្រទេសរបស់ខ្លួន។

យ៉ាងណាមិញ ករណីនេះត្រូវបានកំណត់អត្តសញ្ញាណថាជាបុរសជនជាតិអាមេរិកដែលបានធ្វើដំណើរទៅប្រទេសថៃពីប្រទេសអេស្ប៉ាញកាលពីចុងខែវិច្ឆិកា។ ផ្អែកតាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិត Supakit Sirilak អគ្គនាយកនៃនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្រ្ដ បានប្រាប់អ្នកសារព័ត៌មានថា ករណីដែលកំពុងរង់ចាំលទ្ធផលនៃការធ្វើតេស្តលើកទី២ ត្រូវបានរកឃើញថាជាបុរសជនជាតិអាមេរិក ដែលបានធ្វើដំណើរទៅប្រទេសថៃពីប្រទេសអេស្ប៉ាញកាលពីចុងខែវិច្ឆិកា កន្លងទៅនេះ៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមរំលឹកផងដែរថា កូវីដបម្លែងថ្មីប្រភេទអូមីក្រុង គឺជាគ្រោះថ្នាក់ដ៏ធំថ្មីមួយដែលកំពុងគំរាមកំហែងពិភពលោកសាជាថ្មី ក្រោយអង្គការសុខភាពពិភពលោកបានជូនដំណឹងស្តីពីអនុភាព និងហានិភ៏យដ៏គ្រោះថ្នាក់របស់កូវីដបម្លែងថ្មីប្រភេទអូមីក្រុងកាលពីពេលកន្លងទៅ៕

រូបភាពនៅព្រលានយន្តហោះថៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]