តារាកម្សាន្ត÷ នៅទីបំផុត ឈុតតំណាងជាតិកម្ពុជា ដែលនឹងគ្រងដោយ កញ្ញា ភុំ សោភ័ណ្ឌ បវរកញ្ញាសកលលោកកម្ពុជា ឬ Miss World Cambodia ក្នុងការប្រកួតនៅប្រទេសព័រតូរីកូ ត្រូវបានបង្ហាញហើយ នេះបើយោងតាមរូបថតប៉ុន្មានសន្លឹកដែលបានបង្ហោះនៅលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ Miss World Cambodia។
ជាក់ស្តែងនៅក្នុងឈុតនោះគេឃើញមានទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា អមដោយទម្រង់របាំខ្មែរបុរាណ បូកបញ្ចូលទាំងពូថៅ និងមកុដខ្មែរ ព្រមទាំងសៀតរំយោលផ្កាថែមទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ គួរកត់សម្គាល់ផងដែលថា កម្មវិធីប្រកួតប្រជែងបវរកញ្ញាសកលលោក ឬMiss World គឺជាកម្មវិធីប្រកួតសម្រស់ដ៏ធំជាងគេបង្អស់នៅក្នុងលោក ដោយមានបេក្ខនារីមកពីសឹងតែគ្រប់ប្រទេស ចូលរួមប្រកួតប្រជែងដណ្តើមមកុដ ដោយកាលបរិច្ឆេទនៃការប្រកួតក្នុងឆ្នាំនេះគ្រោងនឹងបញ្ចប់នាថ្ងៃសុក្រ ទី១៧ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ៕
ចង់ឃើញថាតើឈុតតំណាងជាតិកម្ពុជាស្រស់ស្អាតយ៉ាងណានោះ សូមទស្សនារូបខាងក្រោមទាំងអស់គ្នា÷
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]