ថៃ៖ កាលពីពេលកន្លងទៅនេះ តារាស្រី Pat Napapa បានធ្វើឲ្យហ្វេនៗគ្រប់គ្នា ចាប់អារម្មណ៍ជាមួយនឹងរូបភាពដ៏ផ្អែមល្ហែម ដែលមានកម្លោះសង្ហាម្នាក់ យកបាច់ផ្កាមកជូន និងមានការសង្ស័យចំពោះទំនាក់ទំនងមិនធម្មតា រវាងពួកគេទាំងពីរ។

ដោយឡែក មិនយូរប៉ុន្មាន តារាស្រីរូបនេះ ក៏បានបញ្ជាក់យ៉ាងច្បាស់ៗថា បុរសសង្ហារូបនេះ ដែលត្រូវបានគេស្គាល់ឈ្មោះថា Natpat គឺជាមិត្តប្រុសរបស់ខ្លួន ហើយ អ្នកទាំងពីរ ថែមទាំងបានបង្អួតភាពផ្អែមល្ហែមយ៉ាងពេញទំហឹងជាបន្តបន្ទាប់ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលកាន់តែធ្វើឲ្យមហាជនយកចិត្តទុកដាក់នោះគឺ លោក Napat ក៏បានបង្ហោះ ពីពេលផ្អែមល្ហែមបំផុត នៅក្នុងរូបភាពមួយដែល តារាស្រី Pat Napapa បានគេងកៀកកើយគ្នា នៅលើគ្រែ ពោរពេញដោយស្នាមញញឹមយ៉ាងក្ដីសុខ នៅក្នុងទំនាក់ទំនងមួយនេះ ព្រមទាំងជាសកម្មភាពដ៏ល្អូកល្អើនមួយទៀតហើយពីតារាស្រីរូបនេះ ដែលកំពុងតែធ្វើឲ្យហ្វេនៗរំជើបរំជួល និងបានបញ្ចេញមតិជូនពរចំពោះគូស្នេហ៍របស់អ្នកទាំងពីរ ផងដែរ៕ 

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

Pat Napapa 
Pat Napapa 
Pat Napapa និង លោក Napat
Pat Napapa និង លោក Napat
Pat Napapa និង លោក Napat
Pat Napapa និង លោក Napat
Pat Napapa និង លោក Napat

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]