ភ្នំពេញ៖ ការធ្វើដំណើរពីភ្នំពេញទៅកាន់ប្រទេសថៃ តាមរយៈជើងហោះហើរ AirAsia បានចាប់ផ្តើមដំណើរការឡើងវិញហើយ ក្រោយពីបានផ្អាកមួយរយៈក្នុងអំឡុងពេលផ្ទុះរីករាលដាលខ្លាំង នៃវីរុសកូវីដ១៩។
ប្រទេសថៃ ជាប្រទេសដំបូងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលបានបើកស្វាគមន៍ភ្ញៀវទេសចរឡើងវិញ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ថ្មីៗនេះ។ ប្រទេសនេះសម្បូរទៅដោយកន្លែងកម្សាន្តជាច្រើន មិនថានៅ តាមបណ្ដាខេត្ត ឬ នៅ ក្នុងទីក្រុង។ ជាក់ស្ដែងទីក្រុងបាងកក ដែលជាទីកន្លែងនៃការដើរទិញទំនិញដ៏សម្បូរបែប និងរស់រវើក សម្បូរដោយអាគារទំនើបៗ និងអាហារដ៏ឈ្ងុយឆ្ងាញ់ជាច្រើនប្រភេទ។ មិនតែប៉ុណ្ណោះ ទីក្រុងងបាងកក ក៏មានមន្ទីរពេទ្យធំៗលំដាប់អន្តរជាតិ ដែលផ្ដល់នូវសេវាកម្មព្យាបាល ពិនិត្យសុខភាព និងថែរក្សាសម្រស់ឈានមុខគេ ជាមួយតម្លៃសមរម្យ។ លើសពីនេះនៅ មានអ្វីៗជាច្រើន ដែលទាក់ទាញ និងគួរឱ្យចង់ស្វែងយល់ជាច្រើនទៀត ជាពិសេសផ្ដល់នូវការកម្សាន្តពោពេញដោយភាពរីករាយមិនចេះចប់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះតម្លៃសំបុត្រក្នុងការធ្វើដំណើរ សម្រាប់សមាជិក Big Member តម្លៃត្រឹមតែ ៥៥ដុល្លារ។ ចំណែកឯអ្នកដំណើរដែលមិនមានឈ្មោះជាសមាជិក Big Member តម្លៃ ៥៧ដុល្លារ។ ដែលនេះគឺជាតម្លៃទាប និងសមរម្យបំផុត ដែល AirAsia តែងតែផ្តល់ជូនអតិថិជនរបស់ខ្លួន។
គួរអោយដឹងផងដែរថា សម្រាប់ភ្ញៀវទេសចរណ៍កម្ពុជាដែលបានទទួលវ៉ាក់សាំងពេញលេញ ធ្វើដំណើរទៅកាន់ប្រទេសថៃ គឺមិនតម្រូវអោយធ្វើចត្តាឡីស័កនោះទេ។
ជាមួយគ្នានេះដែរ ក្រុមហ៊ុន AirAsia ក៏ណែនាំ និងបញ្ជាក់បន្ថែមពីធានារ៉ាប់រង ៥០,០០០ ដុល្លារ ដើម្បីចូលប្រទេសថៃ៖
- តម្លៃធានារ៉ាប់រងសុខភាព គឺអាស្រ័យទៅលើរយៈពេលនៃការស្នាក់នៅ និងក្រុមហ៊ុនធានារ៉ាប់រង ដែលអ្នកជ្រើសរើស តម្លៃប្រហែលចាប់ពី ៥០០បាត ឬស្មើនឹង ១៥ដុល្លារ ឡើងតែប៉ុណ្ណោះ។ សូមឆែកមើលក្រុមហ៊ុនធានារ៉ាប់រងផ្សេងៗ ដើម្បីយល់បន្ថែម។
- ប្រសិនបើអ្នកឆ្លងកូវីដ១៩ ពេលនៅប្រទេសថៃ អ្នកអាចប្រើការធានារ៉ាប់រងសុខភាពនេះ ដើម្បីទទួលការព្យាបាលដោយឥតគិតថ្លៃរហូតដល់ ៥០,០០០ដុល្លារ តិចឬច្រើនតាមតម្លៃនៃការធានាទៅមន្ទីរពេទ្យ។ វាមិនមែនមានន័យថាអ្នកត្រូវទិញធានារ៉ាប់រងសម្រាប់ ៥០,០០០ដុល្លារ ប៉ុន្តែ « ការធានារ៉ាប់រងអប្បរមាចំនួន ៥០,០០០ដុល្លារ »។
- លោកអ្នកអាចទិញពីក្រុមហ៊ុនធានារ៉ាប់រង ដែលមានការទទួលស្គាល់ជាអន្តរជាតិពីប្រទេសណាក៏បាន តែគួរទិញពីក្រុមហ៊ុនធានារ៉ាប់រងថៃ ព្រោះថាមកកំពុងមកប្រទេសថៃ បើជួបឧបទ្ទវហេតុ គឺក្រុមហ៊ុនរបស់ថៃទើបមានភាពងាយស្រួលក្នុងការដាក់ឯកសារបាន។
- ប្រសិនបើអ្នកចង់ដាក់ពាក្យសុំធានារ៉ាប់រងសុខភាព ដើម្បីដាក់ពាក្យ THAILAND PASS ពីក្រុមហ៊ុនថៃ ដែលមាន Visa Card, Master Card, Union Pay Card
អ្នកអាចចូលទៅកាន់គេហទំព័រ https: //www.travel2thai.com/
សម្រាប់អ្នកដែលមានគម្រោងត្រូវហោះហើរទៅប្រទេសថៃ អាចធ្វើការកក់សំបុត្រជាមួយ AirAsia ដែលជើងហោះហើរនឹងចាប់ផ្តើមនៅ ថ្ងៃទី២២ ខែធ្នូ ខាងមុខនេះ។
ក្រៅពីនេះ ជើងហោះហើរភ្នំពេញ-កូឡាឡាំពួរ ក៏បើកលក់សំបុត្រដូចគ្នាផងដែរ។ លោកអ្នកអាចធ្វើការកក់ទុកបាន ដែលជើងហោះហើរនឹងចាប់ផ្តើមនៅ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ ។
AirAsia ជាការហោះហើរដែលមានទំនុកចិត្ត សុវត្ថិភាព មានអនាម័យ មានការលាងសម្អាតជាមួយនឹងថ្នាំសម្លាប់មេរោគក្នុងកាប៊ីននៅរាល់ជើងហោះហើរ។ ដោយក្រុមហ៊ុន AirAsia ប្រតិបត្តិតាមស្តង់ដាសុខភាព និងសុវត្ថិភាពខ្ពស់ រួមមាន បុគ្គលិកត្រូវបានចាក់វ៉ាក់សាំងរួចរាល់ទាំងអស់ ,ប្រើបច្ចេកវិទ្យាដោយមិនចាំបាច់ទាក់ទងផ្ទាល់,ការរក្សាគម្លាត ,ការវាស់កម្ដៅ ,នៅក្នុងយន្តហោះបំពាក់ដោយតម្រង HEPA សម្លាប់មេរោគបាន 100% និងការបាញ់ថ្នាំសម្រាប់មេរោគគ្រប់ជើងហោះហើរទាំងអស់៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]