កូរ៉េខាងត្បូង៖ ប្រជាជាកូរ៉េរាប់ពាន់នាក់ បាននឹងកំពុងរង់ចាំតំរង់ជួរអស់ជាច្រើនម៉ោង ដើម្បីធ្វើតេស្តរក COVID-19។
បើតាមយោងតាមសារព័ត៍មាន Kukmin Ilbo បានឱ្យដឹងថា ប្រជាជននៅទីក្រុងសេអ៊ូលបានរង់ចាំលើសពីពីរម៉ោងដើម្បីធ្វើតេស្តរកមេរោគកូវីដ១៩។ មនុស្សជាច្រើនដែលសម្រេចចិត្តដើរចេញដើម្បីធ្វើតេស្ត ក្នុងអំឡុងពេលអាហារថ្ងៃត្រង់របស់ពួកគេ ដោយឆ្លៀតយកពេលសម្រាករបស់ពួកគេ ត្រូវរង់ចាំនៅខាងក្នុងរថយន្ត និងតំរង់ជួរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅខាងក្រៅ កន្លែងធ្វើតេស្តនៅ Songpa-gu ក្រុមអ្នកធ្វើតេស្តជាច្រើន ត្រូវចូលទៅក្នុងបន្ទាត់ដែលមានប្រវែង 400 ម៉ែត្រ។ ខ្សែបន្ទាត់នេះបានបង្កើតជារង្វង់ជុំវិញសណ្ឋាគារដែលមានទីតាំងនៅខាងក្រោយការិយាល័យស្រុក Songpa-gu ។
ឃើញខ្សែនេះ ពលរដ្ឋម្នាក់បានកត់សម្គាល់ថា៖ «អីយ៉ួយ ឈរចាំនៅក្នុងជួរជាង ២ ម៉ោងហើយ? ខ្ញុំធុញខ្លាំងណាស់»។នៅថ្ងៃទី ០៤ ខែធ្នូ KST ចំនួនករណីថ្មីនៃមេរោគកូវីដ១៩ បានឈានដល់កម្រិតខ្ពស់បំផុតនៃករណីរកឃើញចំនួន ៥,១២៨ ករណី។
ដោយសារតែការកើនឡើងខ្លាំងបែបនេះ ចំនួនមនុស្សអតិបរមា សម្រាប់ការជួបជុំឯកជននឹងមានចំនួន 6 នាក់ ជាការកំណត់ នៅក្នុងរដ្ឋធានីសម្រាប់រយៈពេល ៤ សប្តាហ៍ខាងមុខនៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយមិនគិតពីស្ថានភាពនៃការសម្រេចបាននៃការចាក់វ៉ាក់សាំង៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]