ភ្នំពេញ៖ ធនាគារ ABA ដែលជាធនគារពាណិជ្ជឈានមុខគេនៅកម្ពុជា និងជាបុត្រសម្ពន្ធរបស់ធនាគារជាតិ កាណាដា ទទួលបានពានរង្វាន់ដ៏មានកិត្យានុភាព ធនាគារឆ្នើមបំផុតប្រចាំឆ្នាំ 2021 នៅកម្ពុជា ពី The Banker ដែលជាគ្រឹះស្ថានបោះពុម្ភផ្សាយធនាគារ និងហិរញ្ញវត្ថុរបស់ Financial Times Group (ទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស) ។ ឆ្នាំនេះ ទស្សនាវដ្ដីទទួលបានពាក្យស្នើសុំ សម្រាប់ពានរង្វាន់ពីជាង 130 ប្រទេស ហើយអ្នកឈ្នះត្រូវបានប្រកាសតាមរយៈការប្រារព្ធពិធីដែលធ្វើឡើងតាមប្រព័ន្ធអនឡាញ កាលពីថ្ងៃទី 1 ខែធ្នូ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សធនាគារ ABA ត្រូវបានកោតសរសើរយ៉ាងខ្លាំង ចំពោះយុទ្ធសាស្ដ្ររបស់ធនាគារ ដែលផ្ដោតសំខាន់ទៅលើបច្ចេកវិទ្យានវានុវត្តន៍ និងផលិតផល សេវាកម្មឌីជីថល ដែលជាកិច្ចប្រឹងប្រែងដ៏សំខាន់ក្នុងការបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងការរីកចម្រើនដ៏រឹងមាំ។
ក្នុងឆ្នាំ 2021 ធនាគារបានបង្កើនសមត្ថភាពកម្មវិធីធនាគារលើទូរស័ព្ទរបស់ខ្លួន ពិសេសសំដៅលើការ បង្កើនបរិយាបន្នហិរញ្ញវត្ថុ តាមរយៈការដាក់ឲ្យប្រើប្រាស់នូវ គណនីរហ័ស។ មុខងារថ្មីនេះ អនុញ្ញាតិឲ្យអ្នកប្រើប្រាស់លើកដំបូង បើកគណនីធនាគារក្នុងរយៈពេលប៉ុន្មាននាទីប៉ុណ្ណោះ ដោយមិនបាច់ទៅដល់សាខាធនាគារ។
ជាងនេះទៅទៀត ប្រព័ន្ធទួទាត់ប្រាក់សម្រាប់អាជីវកម្មអនឡាញ PayWay របស់ធនាគារ ABA ជាមួយនឹងមុខងារ រក្សាព័ត៌មានសម្រាប់ទូទាត់ ដែលអាចឲ្យកំណត់ការទូទាត់ឡើងវិញដោយស្វ័យប្រវត្តិ ឬការទូទាត់នាពេលអនាគត និងការដាក់ឲ្យប្រើប្រាស់កម្មវិធី PayWay។ កម្មវិធី PayWay អនុញ្ញាតិឲ្យអាជីវកម្មខ្នាតតូច ខ្នាតធំទាំងអស់ ទទួលការទូទាត់បែបឌីជីថលជាប្រាក់រៀល ឬដុល្លារ ដោយបង្កើតកូដ QR នៅក្នុងកម្មវិធី។
ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈម ដែលបង្កឡើងដោយការរីករាលដាលជាសកលនៃវីរុសកូវីដ 19 ABA បានណែនាំមុខងារទូទាត់ភ្ជាប់ទៅកម្មវិធី PayWay ដើម្បីអនុញ្ញាតិឲ្យអ្នកលក់ និងអ្នកផ្ដល់សេវាកម្ម ទទួលបានការបង់ប្រាក់ភ្លាមៗ។ អ្នកលក់អាចបញ្ចូលព័ត៌មានផលិតផល រូបភាព និងតម្លៃនៅក្នុងតំណភ្ជាប់ ហើយចែកចាយទៅក្នុងកម្មវិធីលេងសារ និងបណ្ដាញផ្សព្វផ្សាយសង្គមជាមួយអតិថិជនរបស់គេ។
លោក Askhat Azhikhanov នាយកប្រតិបត្តិនៃធនាគារ ABA បានមានប្រសាសន៍ទាក់ទងនឹងការទទួលពានរង្វាន់នេះថា៖
លោកបន្ថែមថា៖
ពានរង្វាន់របស់ The Banker គឺជាស្ដង់ដាគំរូនៅក្នុងវិស័យធនាគារ ពីគ្រឹះស្ថានបោះពុម្ភអន្ដរជាតិលំដាប់ ពិភពលោក ដែលមានវ័យចំណាស់ជាងគេ ហើយ ABA បានទទួលពានរង្វាន់កំពូលរួចមកហើយកាលពីឆ្នាំ 2014, 2016 និងឆ្នាំ 2019។
ធនាគារ ABA មានទ្រព្យសកម្មសរុប 7.5 ប៊ីលានដុល្លារ គិតត្រឹមថ្ងៃទី 30 ខែវិច្ឆិកា ឆ្នាំ2021 ហើយបច្ចុប្បន្នគ្រប់គ្រងជាង 2.75 លានគណនី តាមរយៈបណ្ដាញសាខាចំនួន 80សាខា ម៉ាស៊ីនស្វ័យធនាគារ 820+ គ្រឿង និងកម្មវិធីធនាគារអនឡាញសម្រាប់អាជីវកម្ម និងធនាគារតាមទូរស័ព្ទដ៏ទំនើប៕
អំពីទស្សនាវដ្តី The Banker
ទស្សនាវដ្តី The Banker គឺជាធនធានធនាគារ និងហិរញ្ញវត្ថុពិភពលោករបស់ក្រុមហ៊ុន Financial Times Group។ ចាប់ផ្តើមបោះពុម្ពផ្សាយនៅក្នុងឆ្នាំ 1929 ទស្សនាវដ្តីបានក្លាយជាប្រភពព័ត៌មានអំពីវិស័យធនាគារដ៏មានទំនុកចិត្ត និងអានដោយនាយកប្រតិបត្តិ នាយកហិរញ្ញវត្ថុ ហេរញ្ញិករបស់សាជីវកម្ម ទេសភិបាលធនាគារកណ្តាល និងនិយតករហិរញ្ញវត្ថុនៅជាង 180ប្រទេស ទូទាំងពិភពលោក។
The Banker គឺជាប្រភពដ៏សំខាន់ក្នុងការផ្តល់ទិន្នន័យ និងការវិភាគសម្រាប់វិស័យធនាគារ។ ចំណាត់ថ្នាក់ធនាគារពិភពលោក កំពូលៗ ចំនួន 1,000 របស់ The Banker ត្រូវបានប្រើប្រាស់ជាស្ដង់ដាតាំងពីឆ្នាំ 1970 ដោយផ្ដល់ការព័ត៌មានទាក់ទងនឹងទ្រព្យ សម្បត្តិ និងស្ថានភាពនៃវិស័យធនាគារគ្រប់ជ្រុងជ្រោយ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់វិបសាយ www.thebanker. com/top1000។ The Banker គឺជាសេវាកម្មមួយរបស់ the Financial Times។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]