វៀតណាម៖ ដំណើរ​ការនៃ​កម្មវិធីប្រកួត Miss Grand International 2021 ត្រូវ​បាន​បញ្ចប់​ជាស្ថាបពរ នៅ​រាត្រីថ្ងៃទី ៤ ខែធ្នូ ប្រទេស​ថៃ ដោយបេក្ខភាពតំណាងប្រទេសវៀតណាម Nguyen Thuc Thuy Tien បានឈ្នះជ័យលាភី និងបានគ្រងម្កុដនៅក្នុងការប្រកួតឆ្នាំនេះ។ 

យ៉ាងណាមិញ ទន្ទឹមភាពជោគជ័យមួយនេះ យោងតាមប្រភពក្នុងស្រុកមួយ បានបើកបង្ហាញថា ក្រោយពីបញ្ចប់កម្មវិធី Miss Grand International លោក Anjo Santos ដែលជាអ្នកជំនាញបង្ហាត់បវរកញ្ញាហ្វីលីពីន បានលើកឡើងថា នាង Thuy Tien គឺជាបេក្ខនារីដ៏ឆ្នើមមួយរូប ជុំវិញនៃការប្រលង ហើយរូបនាងថែមទាំងស្ថិតក្នុងការ ​ទស្សន៍​ទាយ​របស់​លោក នៅក្នុងការដណ្ដើមជ័យជំនះជាមួយនឹង បេក្ខភាពជាច្រើនទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ អ្នកជំនាញការហ្វឹកហ្វឺនបវរកញ្ញាហ្វីលីពីនរូបនេះ បានបន្តទៀតថា ខ្លួនបានចំណាយពេលជាង ៣ ម៉ោង ដើម្បីទស្សនាការប្រកួត Miss Grand International 2021 ។ ជាពិសេស លោកក៏បានរៀបរាប់ថា នេះ​ជា​លើក​ទី​មួយ​ហើយ ​ដែល​តំណាង​ប្រទេស​វៀតណាម ​បាន​ក្លាយ​ជា Miss Grand International ហើយពេល​នោះ​ រូបលោកពិតជាមានក្ដីរំភើប ដែល Thuy Tien សមនឹងទទួលបានតំណែងដ៏អស្ចារ្យមួយនេះ។ 

ម៉្យាងវិញទៀត លោក Anjo Santos បានលើកឡើង ពីជុំដំបូងនៃការប្រកួត ដោយបវរកញ្ញាវ័យ ២៣ ឆ្នាំរូបនេះ បានធ្វើឱ្យមានការចាប់អារម្មណ៍ យ៉ាងខ្លាំងទៅដល់គណៈកម្មការ ហើយត្រូវបានគេវាយតម្លៃថា ជាបេក្ខជនដ៏មានសក្តានុពល សម្រាប់មកុដនៅឆ្នាំនេះ។ ហើយរូបនាងបានធ្វើឲ្យអ្នកជំនាញរូបនេះ មើលឃើញថា នាងជាមនុស្សដ៏រឹងមាំ តស៊ូ ឧស្សាហ៍ព្យាយាម ដែលលើសពីនេះ អត្ថប្រយោជន៍ដ៏ធំបំផុតរបស់ Thuy Tien គឺសមត្ថភាពក្នុងការផ្តោតអារម្មណ៍ មានភាពងាយស្រួលក្នុងការបញ្ចូលទៅក្នុងបរិយាកាសថ្មី និងមានបំណងប្រាថ្នាចង់ឈ្នះ ផងដែរ។

ដោយឡែក ការប្រើប្រាស់ភាសាថៃរបស់ Thuy Tien នៅកន្លែងប្រលង បានធ្វើឲ្យនាងកាន់តែទទួលបានការស្រលាញ់ពី បេក្ខភាពប្រលងជាច្រើននៅទីនោះ ព្រមទាំងមាន ការ​ដើរ​បង្ហាញ​ម៉ូដយ៉ាងស្ទាត់ គួរឲ្យសរសើរ ដែលនេះ​ក៏អាចបញ្ជាក់​បានថា ​នាង​មាន​ទំនុក​ចិត្ត ភាពឆ្លាតវៃ និងមាន​ជំនាញច្បាស់លាស់៕ 

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Miss Grand International 2021
Miss Grand International 2021
Miss Grand International 2021
Miss Grand International 2021
Miss Grand International 2021
Miss Grand International 2021
Miss Grand International 2021
Miss Grand International 2021

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]