ថៃ៖ កាលពីប៉ុន្មានថ្ងៃមុន កំពូលតារាសម្ដែង Mai Davikah ទើបតែបានចូលរួមកម្មវិធីសម្ពោធរឿងថ្មីមានចំណងជើងថា «Astrophile» ដែលត្រៀមនឹងចាក់បញ្ចាំងនៅ ឆ្នាំ ២០២២ ខាងមុខនេះ ជាមួយនិងតារាល្បីមួយចំនួនទៀតយ៉ាងសប្បាយរីករាយ និងធ្វើឲ្យហ្វេនៗស្រែកហ៊ោគាំទ្រច្រើនសន្ធឹក។

ក្នុងនោះផងដែរ ក្នុងកម្មវិធីដដែលនេះ អ្វីដែលកាន់តែធ្វើឲ្យគ្រប់គ្នាមានការចាប់អារម្មណ៍ គឺតួអង្គនីមួយៗដែលមានវត្តមាននៅ ទីនោះ ពួកគេបានតុបតែងខ្លួនជាមួយសម្លៀកបំពាក់ស្អាតៗ ឡូយឆាយខ្លាំងមែនទែន ជាពិសេសគឺ Davikah ផ្ទាល់តែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហើយបើនិយាយ ពីតម្លៃនៃឈុតពណ៌មាសលាយខ្មៅ ដែល Davikah បានពាក់ក្នុងថ្ងៃនោះ ត្រូវបានគេស្គាល់ថា ជាយីហោដ៏ល្បីរបស់ក្រុមហ៊ុន Gucci គឺម៉ាក Satin and lamé dress with harness ដែលមានការច្នៃយ៉ាងប្រណីត និងមានតម្លៃថ្លៃខ្លាំងរហូតដល់ទៅ  ៨,៥០០ ដុល្លារឯណោះ។ ដែលតម្លៃនេះ​ពេលហ្វេនៗដឹងហើយជឿជាក់ថាច្បាស់ជាចំហមាត់សរសើរជាមិនខាន ព្រោះរ៉ូបថ្លៃៗបែបនេះ ពេលបានពាក់លើតារាស្រីដែលមានរូបរាងស្អាតបែបនេះទៀត មើលទៅ ពិតជាស័ក្ដិសមខ្លាំង៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

 Davikah
 Davikah
 Davikah
រ៉ូប Davikah ពាក់ក្នុងកម្មវិធី
តម្លៃរ៉ូប Davikah

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]