ភ្នំពេញ៖ អាចនិយាយបានថា បច្ចុប្បន្នតារាសម្ដែងស្រីវ័យក្មេងសាច់សខ្ចីកញ្ញា ស៊ូឈីន ជាតារាមួយរូបដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ក្រោយបង្ហាញមុខក្នុងការសម្ដែងMV បទចម្រៀងនាពេលកន្លងមក។ ពិតណាស់ បើទោះបីនាងមិនសូវបង្ហាញស្នាដៃសម្ដែងច្រើនដូចតារាស្រីផ្សេងៗ ប៉ុន្តែតារារូបនេះពិតជាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជន និងអ្ន្កកលេងបណ្ដាញសង្គមគ្រប់ស្រទាប់តែម្ដង។

ជាមួយគ្នានេះដែរ បើក្រឡេកទៅមើលរូបសម្រស់របស់កញ្ញា ស៊ូឈីន នាងពិតជាមានមុខមាត់ស្រស់ស្អាត ឃ្យូតខ្លាំង ហើយគ្រប់ពេលដែលនាងតុបតែងខ្លួនម្ដងៗ តែងតែធ្វើឲ្យហ្វេនមិននារីឬបុរសឡើយលង់គ្រប់ៗគ្នា។ ក្នុងនោះដែរ បើក្រលេកទៅមើលជីវិតឯកជនវិញ ថ្មីៗនេះគេដឹងថាតារាសម្ដែងរូបនេះ កំពុងមានទំនាក់ទំនងស្នេហាជាមួយបុរសវ័យក្មេងក្រៅរង្វង់សិល្បៈម្នាក់ផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ស្របពេលដែលបង្ហាញពីទំនាក់ទំនងស្នេហាខ្លួនលើបណ្ដាញសង្គមឲ្យហ្វេនបានដឹង គេតែងតែឃើញកញ្ញា ស៊ូឈីន ឧស្សាហ៍បង្ហោះរូបស្វីតៗ ឱបថើបគ្នាជាមួយគូស្នេហ៍យ៉ាងផ្អែមល្ហែមខ្លាំង។ ជាពិសេស បើមើលតាមរូបភាពនាងជាមួយគូស្នេហ៍ ពិតជាយល់ចិត្តគ្នា ព្រមទាំងបង្ហាញស្នាមញញឹមយ៉ាងមានក្ដីសុខ ខណៈបាននៅក្បែរគ្នាយ៉ាងដូច្នេះ។ មិនតែប៉ុណ្ណោះ ស្របពេលដែលបង្ហាញមុខសង្សារជាសាធារណៈ គេឃើញមានអ្នកគាំទ្រជាច្រើន បានចូលទៅCommentអបអរ និងសរសើរពីទំនាក់ទំនងស្នេហានាងគ្រប់ៗគ្នា៕

សូមទស្សនារូបភាពខាងក្រោម៖ 

  កញ្ញា ស៊ូឈីន
  កញ្ញា ស៊ូឈីន
  កញ្ញា ស៊ូឈីន
  កញ្ញា ស៊ូឈីន
  កញ្ញា ស៊ូឈីន និងគូស្នេហ៍
កញ្ញា ស៊ូឈីន និងគូស្នេហ៍
កញ្ញា ស៊ូឈីន និងគូស្នេហ៍
កញ្ញា ស៊ូឈីន និងគូស្នេហ៍
កញ្ញា ស៊ូឈីន និងគូស្នេហ៍
  កញ្ញា ស៊ូឈីន និងគូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ូឈីន