ឥណ្ឌា៖ នាពេលថ្មីនេះ មានរឿងចម្លែកមួយបានកើតឡើងទៀតហើយ នៅ ប្រទេសឥណ្ឌាមានរឿងដ៏គួរ​ឱ្យ​អស់សំណើចបន្តិច និងហួសចិត្តបន្តិច នៅ ពេលដែលមានពពែមួយក្បាលថ្លើមធំពាសមេឃ ហ៊ានចូលលួចឯកសារនៅ ក្នុងការិយាល័យរដ្ឋាភិបាលតែម្តង។

ដោយឡែក សកម្មភាពសត្វពពែបានលួចក្រដាសដែលដាក់ក្នុងការិយាល័យមួយ គឺត្រូវបានថតជាប់ក្នុងវីដេអូមួយនោះ បន្ទាប់មកបុគ្គលិកក្នុងការិយាល័យបានដេញចាប់យកក្រដាសទាំងនោះ ដោយសង្ស័យថាជាឯកសារសំខាន់ ប៉ុន្តែសំណាងណាស់ ក្រដាសទាំងនោះគឺជាក្រដាសធម្មតាប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីដំបូងឡើយមានសាក្សី​បាន​និយាយ​ថា ខ្លួនបានឃើញពពែ​បាន​ចូល​ទៅ ​ក្នុង​អគារ ហើយ​បាន​ដើរ​ចេញ​មកវិញ ដោយមាត់ពាំ​​ឯកសារ​ពីក្នុង​ការិយាល័យ​មក ស្របពេលបុគ្គលិក​កំពុង​ធ្វើ​ការ​នៅ​ ខាង​ក្រៅ ។

យ៉ាងណាមិញ បុគ្គលិកទាំងនោះ បានយកក្រដាសទាំងនោះបានពីពពែវិញ ប៉ុន្តែក្រដាសមួយចំនួនក៏ត្រូវរហែកផងដែរ៕

សូមចូលទស្សនារូបភាព និងវីដេអូខាងក្រោម៖

ពពែ ដែកចូលលួចក្រដាសឯកសារ
ពពែ ដែកចូលលួចក្រដាសឯកសារ
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]