ភ្នំពេញ៖ លោក ធិប ប៊ុនធី បានប្រឹងប្រែងថែរក្សា និងបន្តច្នៃប្រឌិត ទម្រង់សិល្បៈកាច់ក្បាច់ ដោយយកស្លឹកចេក ស្លឹកឈើ និងផ្កាផ្សេងៗ កាច់ជារូបនាគ ហង្ស និងគ្រឿងតាំងលម្អ ក្នុងធ្វើពិធីបុណ្យ មង្គលការ និងកម្មវិធីផ្សេងៗទៀត។ សិល្បៈប្រភេទនេះ បានទទួលការចាប់អារម្មណ៍ពីពលរដ្ឋរស់នៅ ក្នុងខេត្តបន្ទាយមានជ័យ និងតាមបណ្ដាញសង្គម។

ដោយឡែក សិល្បៈនៅ ក្នុងប្រទេសកម្ពុជា មានច្រើនទម្រង់ និងខុសប្លែកទៅ តាមបែបបទផ្សេងៗគ្នា។ ក្នុងនោះសិល្បៈកាច់ផ្កា ឬស្លឹកចេញជារូបភាព និងទម្រង់ផ្សេងៗតាមក្បាច់ និងការរចនាប្លែកៗ កម្រមានអ្នកស្គាល់ណាស់។ មួយវិញទៀត នៅកម្ពុជាកម្រមានអ្នកចេះ និងមិនសូវមានអ្នកប្រកបរបរបែបនេះឡើយ។  
លោក ធិប ប៊ុនធី រស់នៅ ភូមិគោកអំពិល ឃុំអូរប្រាសាទ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ជាអ្នកតុបតែង និងរចនារូប កាច់ដោយដៃតាមកម្មវិធីនានា រយៈពេលជាង១០ឆ្នាំមកហើយ។​ បុរសវ័យ៤២ឆ្នាំរូបនេះ លើកឡើងថា ជំនាញកាច់ស្លឹកឈើ និងផ្កាឱ្យចេញជាក្បាច់ និងរូបផ្សេងៗ ពិតជាត្រូវការចាំបាច់នូវភាពអត់ធ្មត់ ពេលវេលា និងការផ្ចង់អារម្មណ៍ខ្ពស់បំផុត ដោយលោក ប៊ុនធី ពន្យល់ដូច្នេះថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក ធិប ប៊ុនធី

បើតាមលោក ប៊ុនធី សកម្មភាពនៃការដំឡើងរូបមួយៗ ត្រូវការចាយពេលតាមដំណាក់របស់វា។ ទន្ទឹមនឹងការចាយពេលយូរ បុរសរូបនេះ ត្រូវប្រឈមផលលំបាកមួយទៀតគឺ ខ្វះប្រភេទផ្កាដែលមានពណ៌តាមតម្រូវការ។ បុរសវ័យ៤២ឆ្នាំខាងលើបានរិះរក និងច្នៃតាមលទ្ធភាព ដោយយកបណ្ដូលចេកមកបន្ថែម ដើម្បីជំនួសធនធានដែលខ្វះខាតកន្លងមក។ លោកសង្ឃឹមថា នៅ ថ្ងៃខាងមុខ ប្រហែលអាចសម្បូរផ្កាជាងនេះ ហើយតម្លៃក៏សមរម្យ ហើយក្រៅ ពីនេះលោកបានបញ្ជាក់ទៀតថា៖

  លោក ធិប ប៊ុនធី

យ៉ាងណាមិញ រូបនីមួយៗ របស់លោក មានតម្លៃពី២លាន ទៅ ៤លានរៀល ឬអាចថ្លៃជាងនេះប្រសិនបើប្រើប្រភេទផ្កាថ្លៃៗ តម្រូវតាមភ្ញៀវ។ មួយវិញទៀត ប្រសិនបើត្រូវធ្វើដំណើរទៅ ផ្លូវឆ្ងាយ តម្លៃក៏ត្រូវយកលើសធម្មតាបន្តិចដែរ។

បច្ចុប្បន្នលោក មានសិស្សរៀនមុខជំនាញនេះ ចំនួន១០នាក់ ដែលអាចជួយសម្រួលការងារ នៅពេលមានការបញ្ជាទិញពីអតិថិជន។ លោក ប៊ុនធី បានលើកឡើងថា សិល្បៈបែបនេះ ពលរដ្ឋរស់នៅតាមស្រុកស្រែចម្ការ មិនសូវចាប់អារម្មណ៍ប៉ុន្មានទេ ហើយអតិថិជនរបស់លោក ភាគច្រើនមកពីទីប្រជុំជនក្នុងខេត្តបន្ទាយមានជ័យ និងក្រុងប៉ោយប៉ែត។
ដ្បិតការងារនេះមិនសូវមានអ្នកចាប់អារម្មណ៍ចូលរួមធ្វើ និងរៀនក្តី ក៏លោក ប៊ុនធី នៅ តែចិញ្ចឹមចិត្តស្រឡាញ់ ដោយបន្តការសិក្សាស្រាវជ្រាវ និងនៅតែផ្ទេរចំណេះដឹង ដែលលោកមាន ទៅ ឱ្យយុវជនជំនានក្រោយ។ លោកប៊ុនធី សង្ឃឹមថា ការបង្រៀនកន្លងមករបស់លោក អាចធ្វើឱ្យសិល្បៈប្រភេទនេះ មានអ្នកបន្តវេន និងអាចបង្ហាញឱ្យ សាធារណជនស្គាល់កាន់តែច្រើន ​ដើម្បីលើកស្ទួយទម្រង់សិល្បៈនេះ៕  

ប្រភព៖ ថ្មីថ្មី

សូមចូលទស្សនារូបភាពខាងក្រោម៖

ស្នាដៃរបស់ លោក ធិប ប៊ុនធី
ស្នាដៃរបស់ លោក ធិប ប៊ុនធី
ស្នាដៃរបស់ លោក ធិប ប៊ុនធី
ស្នាដៃរបស់ លោក ធិប ប៊ុនធី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]