ភ្នំពេញ៖ នាពេលថ្មីៗនេះ ផ្លែមៀនរបស់កម្ពុជា អាចនឹងនាំចេញទៅ ចិននៅ រដូវប្រមូលផលឆ្នាំក្រោយ ចំណែកត្រីប្រាគឺអាចនាំចេញបានក្នុងពេលដ៏ខ្លីខាងមុខនេះ ដែលពេលនេះភាគីចិនបានធ្វើការសម្រេចចិត្តក្នុងសិក្សា និងវិភាគទៅ ទំនិញទាំងពីរនេះសិន។
ដោយឡែក អគ្គរដ្ឋទូតចិនប្រចាំកម្ពុជាលោក វ៉ាង វិនធៀន ក្នុងឱកាសចូលរួមសម្ពោធផ្លូវជាតិលេខ១១ នៅខេត្តព្រៃវែង នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១នេះ មានប្រសាសន៍ថា ភាគីចិនបានធ្វើការសម្រេចចិត្តក្នុងសិក្សា និងវិភាគហានិភ័យលើផ្លែមៀន និងត្រីប្រារបស់កម្ពុជា ដោយតាមរយៈវីដេអូពីចម្ងាយ ជាវិធានការសំខាន់មួយដើម្បីអនុវត្តកូសង់ស៊ីស ក្នុងការប្រជុំតាមរយៈប្រព័ន្ធវីដេអូរវាងឯកឧត្តមនាយករដ្ឋមន្ត្រី លី ខឺឈាង ជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រី ប្រសិនរលូនផ្លែមៀនកម្ពុជា នឹងអាចនាំចេញទៅ កាន់ទីផ្សារប្រទេសចិននាពេលរដូវប្រមូលផលលើកក្រោយ រីឯត្រីប្រាវិញ នឹងនាំចេញទៅ កាន់ប្រទេសចិនក្នុងពេលដ៏ខ្លីខាងមុខ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅ ថ្ងៃនេះដែរសម្តេចតេជោ មានប្រសាសន៍ថា ការពន្លឿនការនាំចូលផ្លែមៀន និងត្រីប្រា ជាសមិទ្ធផលដ៏ធំកើតចេញពីជំនួបពិភាក្សារវាងសម្តេច និងលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន កាលពីពេលថ្មីៗនេះ។
យ៉ាងណាមិញ សម្តេចតេជោ សង្ឃឹមថា នឹងឃើញវត្តមានម្ហូបអាហារធ្វើពីត្រីប្រាខ្មែរ លើតុអាហាររបស់ចិន។
សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការនាំចូលត្រីប្រាពីសំណាក់ចិន នឹងផ្តល់ឱកាសកាន់តែច្រើនសម្រាប់អ្នកចិញ្ចឹមត្រីប្រា៕
ប្រភព៖ PNN
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]