រាជធានីភ្នំពេញ ៖  ពិតណស់ បវរកញ្ញា ប៉ូគឹមថេង សុតធីតា បច្ចុប្បន្ននេះ កំពុងផ្ទុះការចាប់អារម្មណ៍ និងទទួលបានសន្ទុះនៃការគាំទ្រ យ៉ាងខ្លាំងពី មហាជនខ្មែរ ក្រោយពេល អាចដណ្តើមបានតំណែង កំពូលទាំង១០ ក្នុងការប្រកួតសម្រស់ថ្នាក់អន្តរជាតិ Miss Grand International 2021 បំបែកកំណត់ត្រាកម្ពុជា។  

ជាមួយគ្នានេះ មហាជនធ្លាប់បានដឹងរួចមកហើយថា បវរកញ្ញារូបនេះ អាចនិយាយបាន៣ភាសា ក្នុងនោះមាន ភាសាភូមា អង់គ្លេស និងខ្មែរផងដែរ យ៉ាងណាមិញ មហាជនកាន់តែចំហមាត់ ក្រោយបេក្ខនារីរូបនេះ បានឈានជើងចូលក្នុង កំពូលទាំង១០ ហើយត្រូវគណៈកម្មការចោទសួរភ្លាមៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះគេឃើញ បវរកញ្ញារូបនេះ អាចឆ្លើយសំណួរនោះជា ភាសាអង់គ្លេសដោយគ្មានប្រៀងទុក ពោលគឺភ្លាមៗ មិនតែប៉ុណ្ណោះ មួយម៉ាត់ៗច្បាស់ៗ ពោរពេញដោយទំនុកចិត្ត ហើយថែមទាំង គ្មានទាក់សូម្បីតែមួយម៉ាត់ មើលទៅពិតជា ឆ្អិនឆ្អៅខាងភាសាមិនធម្មតា៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

កញ្ញា ប៉ូគឹមថេង សុតធីតា
កញ្ញា ប៉ូគឹមថេង សុតធីតា
កញ្ញា ប៉ូគឹមថេង សុតធីតា
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]