ខេត្តព្រៃវែង៖ ប្អូនស្រីពៅ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា គឺលោកជំទាវឧកញ៉ា ឡេង បញ្ចពណ៌ ដែលជាអគ្គនាយិកាក្រុមហ៊ុន GMS Leng Navatra Cosmetics បានចូលរោងជ័យហើយ ជាមួយនឹងកូនកំលោះជាអ្នកជំនួញវ័យក្មេងដ៏ជោគជ័យមួយរូបនៅប្រទេសកម្ពុជា គឺលោក វ៉ន ខួច នៅថ្ងៃចន្ទ ទី៦ ខែធ្នូ ឆ្នាំ២០២១ នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិធីសិរីសួស្តីអាពាហ៍ពិពាហ៍មួយនេះ បានរៀបចំឡើងនៅភូមិកំណើតដ៏កម្សត់របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ស្ថិតនៅស្រុកបាភ្នំ ខេត្តព្រៃវែង ក្រោមវត្តមានមាតាបិតា ចាស់ទុំ ត្រកូលរាមច្បងទាំងសងខាងដ៏ឱឡារឹក ដើម្បីអបអសាទរដល់កូនប្រុសស្រីទាំងពីរក្នុងថ្ងៃពិសេស។

ហើយក្រៅពីវត្តមានបងប្អូន ចាស់ទុំ ផ្តល់ជាកិត្តិយសនៅក្នុងពិធីមង្គលការនេះ គេក៏ឃើញវត្តមានដ៏ខ្ពស់ខ្ពង់របស់ថ្នាក់ដឹកនាំក្នុងជួររដ្ឋាភិបាល អ្នកជំនួញ និងសិល្បៈករជាច្រើនរូបផងដែរដែលបានចូលរួម។ ក្នុងនោះឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ នាយករងខុទ្ទកាល័យ សម្តេចតេជោនាយករដ្ឋមន្ត្រី និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស ក៏បានផ្តល់កិត្តិយសអញ្ជើញចូលរួមនៅក្នុងពិធីកាត់សក់បង្កក់សិរី ជូនដល់ប្អូនស្រីពៅរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ផងដែរ។

ក្នុងពិធីអាពាហ៍ពិពាហ៍ប្អូនស្រីពៅ មហាសេដ្ឋីវ័យក្មេងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏មានវត្តមានដ៏ខ្ពង់ខ្ពស់ពីសំណាក់កូនប្រុសច្បងសម្តេចតេជោ ហ៊ុន សែន គឺឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ផ្តល់ជាកិត្តិយសអញ្ជើញចូលរួមផងដែរ។

បន្ថែមពីលើនេះទៀត វត្តមានថ្នាក់ដឹកនាំរដ្ឋបាលខេត្តក៏បានអញ្ជើញចូលរួមដែរ មានដូចជា អភិបាលខេត្តកំពង់ស្ពឺ ត្បូងឃ្មុំ រួមនឹងអភិបាលខេត្តមួយចំនួនទៀត។ ជាមួយគ្នានេះ កំពូលតារាចម្រៀងល្បីៗប្រចាំផលិតកម្មហ្គាឡាក់ស៊ី ណាវ៉ាត្រា ក៏បានរំលេចវត្តមាននៅក្នុងមង្គលការប្អូនស្រីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដោយរួមមានកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ លោក ខេមរៈ សិរីមន្ត និងលោក ខេម ជាដើម។

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅយប់ថ្ងៃអាទិត្យម្សិលមិញនេះ ក៏បានពិពណ៌នាខ្លឹមសារដ៏មានអត្ថន័យ និងអមដោយរូបភាពស្រស់ស្អាតនៃថ្ងៃមង្គលការប្អូនស្រីពៅ  គឺជំទាវឧកញ៉ា ឡេង បញ្ចពណ៌ ដោយបានសង្កត់ធ្ងន់រំលឹកទៅនឹកដល់អនុស្សាវរីយ៍ដ៏សែនកម្សត់ជាមួយអ្នកម្តាយ ដែលបានចែកឋានទៅកាន់បរមសុខជាច្រើនឆ្នាំ ខណៈពេលបច្ចុប្បន្នកូនប្រុសស្រីគ្រប់រូបសុទ្ធតែទទួលបាននូវភាពជោគជ័យ និងមានជីវភាពមួយដ៏សមរម្យទៅហើយ។

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានសរសេរសំណេរនៅលើបណ្តាញសង្គមរបស់ខ្លួនយ៉ាងដូន្នេះថា៖

ជាមួយខ្លឹមសាររាប់រយលានអត្ថន័យផ្ញើជូនដល់ម្តាយ ក្នុងថ្ងៃពិសេសរៀបអាពាហ៍ពិពាហ៍ប្អូនស្រីពៅ ដែលធ្លាប់មានប្រវត្តិសែនកម្សត់កម្រជាមួយអ្នកម្តាយនេះ អ្នកឧកញ៉ាក៏សូមទោសផងដែរ ដែលកម្មវិធីដ៏តូចនេះមិនបានអញ្ជើញបងប្អូនចូលរួមកម្មវិធី ព្រោះធ្វើនៅស្រុកកំណើតឆ្ងាយពេក។

គួររម្លឹកជូនថា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ កន្លងទៅនេះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ទ្រង់ព្រះរាជទានផ្តល់គោរមងារ ឧកញ៉ា ដល់លោកជំទាវឧកញ៉ា ឡេង បញ្ចពណ៌ ស្របពេលជាមួយគ្នានេះ បងបង្កើតរបស់លោកជំទាវចំនួន២រូបទៀត ក៏ទទួលបាននូវគោរមងារដ៏ឧត្តុង្គឧត្តមផងដែរ គឺលោកឧកញ៉ា ឡេង ប្រុស និងលោកឧកញ៉ា ឡេង និមល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]