ចិន៖ នៅថ្ងៃទី ៦ ខែធ្នូ Sina បានរាយការណ៍ថាតុលាការទីក្រុងប៉េកាំងបានបញ្ជាឱ្យបង្កកទ្រព្យសម្បត្តិរបស់ Wu Yifan នៅឯក្រុមហ៊ុនភាពយន្ត Inner Mongolia Fan Shi ជាបន្ទាប់ ដែលទ្រព្យសម្បត្តិ មានតម្លៃ ១៧,៧៥លានយន់ (២,៧៨លានដុល្លារ) រួមមានគណនីធនាគារ ភាគហ៊ុន និងអចលនទ្រព្យ ដោយក្នុងរយៈពេលនៃការទប់ស្កាត់គឺ 1-3 ឆ្នាំ។
បើតាមលោក ស៊ីណា ដីកាបិទផ្លូវរបស់តុលាការ គឺធ្វើឡើងតាមសំណើរបស់ក្រុមហ៊ុនដែលមានជម្លោះ ជាមួយក្រុមហ៊ុនតារាប្រុសរូបនេះ ដែលបច្ចុប្បន្នអ្នកទាំងពីរកំពុងប្តឹងទាស់គ្នាដោយសារជម្លោះកិច្ចសន្យា។ ភាគីរបស់ Kris Wu បានបដិសេធមិនផ្តល់សំណងសម្រាប់ការខាតបង់ផ្នែកសេដ្ឋកិច្ចសម្រាប់ម៉ាកឧបករណ៍ប្រើប្រាស់ក្នុងផ្ទះនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដូច្នេះដើម្បីកុំឱ្យសាច់ញាតិរបស់តារាចម្រៀងប្រុសរូបនេះ ផ្ទេរទ្រព្យសម្បត្តិ និងគេចវេសពីការទទួលខុសត្រូវនោះ គេ ស្នើឱ្យច្បាប់គ្រប់គ្រង និងទប់ស្កាត់ប្រតិបត្តិការសេដ្ឋកិច្ចដែលមិនចាំបាច់ រហូតដល់ភាគីខាង Kris Wu បំពេញកាតព្វកិច្ចផ្តល់សំណងទៅតាមគូភាគីម្ខាងទៀត តាមផ្លូវច្បាប់ដូច្នេះដែរ។
យោងតាមលោក Sohu បន្ទាប់ពី Kris Wu ត្រូវបានចាប់ខ្លួនក្នុងរង្វង់ការងាររយៈពេល ៣ ខែ ភាគីខាងក្រុមហ៊ុនតារាប្រុសរូបនេះ បានរក្សាភាពស្ងៀមស្ងាត់ចំពោះបណ្តឹងរបស់ក្រុមហ៊ុនដទៃទៀត ហើយមិនមានចំណាត់ការណាមួយដើម្បីទូទាត់សំណងដល់ដៃគូដែលទទួលរងការខាតបង់នោះទេ។
បើតាម Sina ចំនួនប្រាក់សំណង Kris Wu នឹងត្រូវបង់ទៅឱ្យម៉ាកយីហោ និងផលិតករភាពយន្តមានរហូតដល់ទៅ ៧៧លានដុល្លារ។ ក្នុងនោះ ម៉ាកយីហោសរុបចំនួន ១៥ បានបញ្ឈប់កិច្ចសន្យាជាមួយលោកមុនពេលវេលា។
ត្រឡប់ទៅវិញ Wu Yifan ត្រូវបានចាប់ខ្លួនតាំងពីពាក់កណ្តាលខែសីហា។ តារាចម្រៀងប្រុសរូបនេះត្រូវបានឃុំខ្លួនក្នុងពន្ធនាគារសង្កាត់ Chaoyang ក្រុងប៉េកាំង។ លោកត្រូវបានគេចោទប្រកាន់ពីបទរំលោភក្មេងស្រី។ ថ្មីៗនេះ Wu Yifan ត្រូវបានចុះបញ្ជីក្នុងបញ្ជីហាមឃាត់ទូលំទូលាយរបស់សមាគមសម្តែងចិន រួមជាមួយនឹងតារាប្រុស ស្រី ៨៨រូបដទៃទៀតផងដែរ៕
ប្រភព៖ https://zingnews.vn/
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]