បរទេស៖ នៅថ្ងៃទី ៥ ខែធ្នូ តារាសម្តែងវ័យក្មេង Tom Holland និង Zendaya បានចូលរួមក្នុងការសម្ភោធ ខ្សែភាពយន្តរឿងចុងក្រោយរបស់ពួកគេ «Spider-Man: No Way Home» នៅទីក្រុងឡុងដ៍ (ចក្រភពអង់គ្លេស)។
ក្នុងរូបភាពជាច្រើនសន្លឹក ដែលបានគេចេញផ្សាយ ដែលអ្នកទាំងពីរ បានចាយរាយ នៅលើកម្រាល ព្រំក្រហម គូស្នេហ៍មួយគូនេះ បានកាន់ដៃគ្នា នឹងបើកភ្នែក និងញញឹមដាក់កាមេរ៉ា ដោយបើតាមសារព័ត៌មាន People តារាសម្ដែងរូបនេះ និងមិត្តស្រីតែងខ្លួនពិតជាសមសួន និងសមគ្នាខ្លាំងតែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង Zendaya មិនពាក់ស្បែកជើងដែលខ្ពស់ពេកទេ ដើម្បីជៀសវាងភាពខុសគ្នាកម្ពស់គួរឱ្យកត់សម្គាល់ជាមួយនឹងមិត្តប្រុសរបស់នាង។ អ្វីដែលចាប់អារម្មណ៍នោះ ចាប់តាំងពីថ្ងៃដែលរូបថតណាត់ជួប បានបែកធ្លាយ ត្រូវបានគេបង្ហាញពួកគេជាគូស្នេហ៍ អ្នកទាំងពីរ លែងស្ទាក់ស្ទើរក្នុងការបង្ហាញ ថាអ្នកទាំងពីរពិតជាមានទំនាក់ទំនងលើសពីមិត្តរួមការងារដូច្នេះដែរ៕
គួររំលឹកផងដែរថា Zendaya និង Tom Holland ស្គាល់គ្នាយូរណាស់មកហើយ រហូតដល់ឆ្នាំ ២០១៦ ពួកគេបានស្និទ្ធស្នាល និងស្រលាញ់គ្នាក្នុងពេលថតរឿង «Spider-Man: Homecoming» ជាមួយគ្នា។
នៅដើមខែកក្កដា តារាទាំងពីរត្រូវបានគេថតថើបគ្នានៅក្នុងឡាន ខណៈពេលដែលឈប់នៅភ្លើងក្រហមនៅ Silver Lake (Los Angeles) - នៅជិតផ្ទះម្តាយរបស់ Zendaya ។ គេមិនយកចិត្តទុកដាក់នឹងមនុស្សជុំវិញខ្លួនទេ ដោយសារភាពដោយចំហនៃទំនាក់ទំនងអ្នកទាំងពីរ៕
ប្រភព៖ https://zingnews.vn/
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]