រាជធានីភ្នំពេញ៖ ពិតណាស់ អ្នកណាៗក៏ស្គាល់ដែរ​ តារាចម្រៀងសំឡេងស្អកប្រចាំផលិតកម្ម សាន់ដេ អ៊ីណូ ដែលមួយរយៈពេលកន្លងមកនេះ តារាចម្រៀងរូបនេះ ហាក់កំពុងកាក់កប មមាញឹកនឹងការងារអាជីវកម្មរបស់លោក គឺជំនួញលក់ដូររថយន្ត ដោយហាក់ស្ងប់ស្ងាត់ពីវិថីសិល្បៈមិនឃើញបញ្ចេញចម្រៀងថ្មី ដើម្បីកំដរអារម្មណ៍មហាជន ក៏ដូចជា អ្នកគាំទ្រ។

ដោយឡែក ស្រាប់តែនៅថ្ងៃនេះ តារាចម្រៀង អ៊ីណូ បានបញ្ចេញរូបភាពជាច្រើនសន្លឹក​ នៅលើបណ្តាញសង្គម ដោយមហាជន សង្ស័យថា តារាចម្រៀងរូបនេះ ទំនងជាត្រៀមបញ្ចេញចម្រៀងដែលប្លែក ដើម្បីបំពេរអារម្មណ៍ទស្សនិកជនទៀតហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ បើតាមសំណេររបស់តារាចម្រៀងរូបនេះ បានឱ្យដឹងថា​ ចម្រៀងនោះ មានចំណងជើងថា ការពារ (THE GUARDIAN) – ENO ដោយលោកបានសង្កត់ធ្ងន់ថា៖ យើងក្រោកឈរ ថែរក្សានូវវប្បធម៍ កេរដំណែលដូនតាយើងដែលល្បីខ្ទារខ្ទរ ប្រាប់ពួកបច្ចាឯងកុំមកចង់យក។ 

សំណេររបស់តារាចម្រៀង អ៊ីណូ

ទន្ទឹមនោះដែរ ក៏មានមហាជន ក៏ដូចជា អ្នកគាំទ្រជាច្រើន បានចូលទៅ ខមិនសម្តែងការសារទរ និងត្រេកអរ ចំពោះស្នាដៃរបស់តារាចម្រៀងប្រចាំផលិតកម្មសាន់ដេរូបនេះ៕

អ៊ីណូ
អ៊ីណូ
អ៊ីណូ
អ៊ីណូ
អ៊ីណូ
អ៊ីណូ
អ៊ីណូ
ពិធីសែនព្រេន
ពិធីសែនព្រេន
ពិធីសែនព្រេន
ពិធីសែនព្រេន
ពិធីសែនព្រេន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]