ការដុតធូបមូស អាចបង្កគ្រោះថ្នាក់ដល់សុខភាព ដោយធ្វើឲ្យយើងពិបាកដកដង្ហើម ក៏ដូចជាអាចប្រឈមកើតជំងឺមហារីកថែមទៀតផង។ ដូច្នេះហើយ គ្នាយើងគប្បីកាត់បន្ថយការប្រើប្រាស់ធូបមូសឲ្យនៅកម្រិតទាប អនុវត្តតាមការណែនាំ ក៏ដូចជាទុកដាក់ឲ្យឆ្ងាយពីដៃក្មេងទើបជាការប្រសើរ។
បញ្ហាសុខភាពទាំង៥ កើតឡើងប្រសិនបើយើងប្រើធូបមូសជារៀងរាល់ថ្ងៃ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. ជំងឺមហារីកសួត
ពិតណាស់ ធូបមូសផ្ទុកភ្នាក់ងារបង្កជាជំងឺមហារីក ដែលអាចប៉ះពាល់ធ្ងន់ធ្ងរទៅដល់សួត ព្រមទាំងបង្កើនហានិភ័យនៃជំងឺមហារីកសួតថែមទៀតផង។
២. ជំងឺហឺត និងជំងឺស្ទះសួតរ៉ាំរ៉ៃ
អ្នកដែលកើតជំងឺហឺត និងជំងឺស្ទះសួតរ៉ាំរ៉ៃ គប្បីមានការប្រុងប្រយ័ត្នខ្ពស់ជាមួយនឹងផ្សែងធូបមូស ដោយសារតែផ្សែងរបស់វាអាចនាំឲ្យជំងឺហឺតរើឡើង បង្កជាបញ្ហាដកដង្ហើម និងធ្វើឲ្យយើងក្អកមិនឈប់ផងដែរ។
៣. ឈឺក្បាល
ដូចគ្នានេះដែរ សារធាតុនៅក្នុងផ្សែងធូបមូសក៏អាចបណ្ដាលឲ្យកើតមានអាការៈឈឺក្បាលដោយមិនដឹងខ្លួន ហើយគ្នាយើងភាគច្រើនតែងតែជួបអាការៈនេះ ក្រោយពេលដុតធូបមូសរួច។
៤. កន្ទួលលើស្បែក និងអាលែកហ្ស៊ី
លោហធាតុនៅក្នុងធូបមូស អាចបង្កជាកន្ទួល និងអាលែកហ្ស៊ីនៅលើស្បែក។ ហេតុនេះហើយ យើងគប្បីមានការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់។
៥. ផលប៉ះពាល់ដ៏គ្រោះថ្នាក់ចំពោះកុមារ
ធូបមូសមានផ្ទុកសារធាតុគីមី ដែលមិនមានសុវត្ថិភាពក្នុងការស្រូបចូល ហើយអាចបង្កជាបញ្ហាធ្ងន់ធ្ងរ ដោយសារតែការបំពុលបរិយាកាសក្នុងផ្ទះ។ វាក៏អាចធ្វើឲ្យរលាក ឬបង្កជាអាលែកហ្ស៊ី។ ប្រសិនបើយើងស្រូបយកផ្សែងធូបក្នុងកម្រិតច្រើន សារធាតុគីមីអាចបង្កឲ្យមានជំងឺធ្ងន់ធ្ងរ ក្អក កណ្ដាស់ ឈឺបំពង់ក ចង្អោរ និងវិលមុខ រលាកផ្លូវដង្ហើម ក៏ដូចជាថប់ដង្ហើមជាដើម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]