រាជធានីភ្នំពេញ ៖ ពិតណាស់ ការប្រកួតសម្រស់ Miss Grand International 2021 ត្រូវបានបញ្ចប់កាលពីប៉ុន្មានថ្ងៃមុននេះ ខណៈដែល បវរកញ្ញាតំណាងកម្ពុជា កញ្ញា ប៉ូគឹមថេង សុតធីតា ក៏បានវិលត្រលប់មកកាន់មាតុភូមិវិញដូចគ្នាដែរ។

ផ្ទុយទៅវិញ ក្រោយមកដល់ប្រទេសកំណើតរួចនោះ បវរកញ្ញរូបនេះ ទទួលបានដំណឹងដែលត្រូវបាន បណ្តាអ្នកគាំទ្រវៀតណាម ក៏ដូចជា មហាជនវៀតណាមភាគច្រើន ចោទប្រកាន់រូបនាង ជាអ្នកទម្លាយវីដេអូស្អុយឈ្មោះ របស់បវរកញ្ញាវៀតណាម ខ្ចីលុយគេមិនព្រមសង ហើយអង្គុយហែកក្រដាសកិច្ចសន្យានោះចោល ទៅក្នុងបណ្តាញសង្គម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ រូបនាងក៏បានបញ្ជាក់យ៉ាងច្បាស់ថាៗ ទំនាក់ទំនងខ្លួន បវរកញ្ញាថៃ និងវៀតណាម គឺហាក់ដូចធម្មតា គ្មានទំនាស់សម្តីនឹងគ្នាឡើយ រហូតដល់ថ្នាក់ពេលត្រូវបែកគ្នា អ្នកទាំងបី បានស្រក់ទឹកភ្នែកនិងអោបគ្នាថែមទៀតផង មួយវិញទៀត កំឡុងការប្រកួតនោះ បវរកញ្ញារូបនេះ បង្ហើបថា មិនបានប៉ះទូរសព្ទឡើយ ព្រោះតែមានភាពមមាញឹកខ្លាំង សូម្បីតែសម្រាកក៏មិនគ្រប់គ្រាន់ដែរ ស្របពេលដែល សាររបស់ក្រុមការងារបវរកញ្ញាខ្មែរក៏រូបនាង គ្មានពេលបានឆ្លើយតបផង ហេតុអ្វី ត្រូវមានពេលផ្សព្វផ្សាយរឿងនេះ។

ជាមួយគ្នានេះ បវរកញ្ញាខ្មែរ ប៉ូគឹមថេង សុតធីតា បានសំណូមពរឲ្យហ្វេនៗរបស់ខ្លួន បញ្ឈប់ការវាយប្រហារ ជេរប្រមាថ និងមិនឲ្យតម្លៃទៅកាន់បវរកញ្ញាប្រទេសណានោះឡើយ ជាក់ស្តែងដូចរឿងនេះ ខណៈការធ្វើបែបនេះ បានធ្វើឲ្យ ប្រជាជនរបស់គេក្តៅក្រហាយ រហូតចោទប្រកាន់លើខ្លួនបែបនេះ ស៊ូយកពេលទាំងនោះ មកស៊ែនិងខមមិន បវរកញ្ញាខ្មែរវិញល្អជាង ព្រោះរូបនាង គឺប្រាថ្នាចង់ឲ្យប្រជាជនខ្មែរ ក្លាយជាប្រជាជនដែលគួរឲ្យស្រឡាញ់ និយាយជារួម រូបនាងអះអាងយ៉ាងដាច់អហំកាថា រូបនាងមិនបានធ្វើរឿងនេះ ដូចតាមការចោទប្រកាន់ពីមហាជនវៀតណាមសោះឡើយ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  កញ្ញា ប៉ូគឹមថេង សុតធីតា
  កញ្ញា ប៉ូគឹមថេង សុតធីតា
  កញ្ញា ប៉ូគឹមថេង សុតធីតា
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]