កម្សាន្ត៖ ជាក់ស្ដែង បើទោះជា នៅក្នុងរឿង «Meteor Garden» ដែលមនុស្សភាគច្រើនចូលចិត្តហៅថា F4  មានតួសម្ដែងដ៏ស្រស់ស្អាត ដែលសុទ្ធសឹងជាតារាលល្បីៗ មានកេរ្ត៍ឈ្មោះ និងសមត្ថភាព ដែលធ្វើឲ្យហ្វេនៗ ក៏ដូចជាមហាជន ពេញចិត្តនិងគាំទ្រយ៉ាងខ្លាំង។

យ៉ាងណាមិញ នេះគ្រាន់តែជា ជីវិតរបស់ពួកគេនៅក្នុងការងារសិល្បៈតែប៉ុណ្ណោះ តែបើក្រឡេកមកមើលពី ជីវិតរស់នៅឯកជនវិញ ហាក់ដូចជា មិនសមប្រកបនោះទេ ដោយនៅក្នុងនោះ តារាស្រីប៉ុន្មានដួងនេះ ដែលបានចូលរួមសម្ដែងនៅក្នុងរឿងដ៏ល្បី ក៏បានជួបប្រទះនឹង ការបរាជ័យទៅលើទំនាក់ទំនងស្នេហា ផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងនោះដែរ មានដូចជា៖ 

១. Barbie Hsu 

នៅក្នុងរឿង Meteor Garden ឆ្នាំ ២០០១ របស់តៃវ៉ាន់ តារាស្រី Barbie Hsu បានដើរតួជា តួឯកស្រី សាន់ឆាយ ដែលភាពយន្តនេះ បានបង្កើតភាពល្បីល្បាញពេញទ្វីបអាស៊ី ផងដែរ។ ប៉ុន្តែសម្រាប់ជីវិតរស់នៅផ្ទាល់ខ្លួនរបស់នាងវិញ ក៏កំពុងតែជួបរឿងបែកបាក់គ្នា ដោយកាលពីថ្ងៃទី ២២ ខែវិច្ឆិកា កន្លងទៅ  នាងបានប្រកាសជាផ្លូវការថា ខ្លួនបានលែងលះជាមួយនឹងអតីតស្វាមី បន្ទាប់ពីរស់នៅជាមួយគ្នាអស់រយៈពេល ១០ ឆ្នាំ មកនេះ។ 

តួសម្ដែងក្នុងរឿងMeteor Garden
Barbie Hsu និង អតីតស្វាមី

២. Inoue Mao 

ខ្សែភាពយន្តរឿង «Hana Yori Dango» ដែលជា Version ជប៉ុននៃ រឿង Meteor Garden ត្រូវបានចេញផ្សាយ ក្នុងឆ្នាំ ២០០៥ ។ ហើយនៅក្នុងរឿងនេះដែរ បានចូលរួមសម្ដែងពីតារាស្រីជប៉ុនដ៏ស្រស់ស្អាត Inoue Mao ថែមទៀតផង។

តួសម្ដែងក្នុងរឿង «Hana Yori Dango»
Inoue Mao

យ៉ាងណាមិញ ចំណុចពិសេស បន្ទាប់ពីខ្សែភាពយន្តរឿងនេះបានចាក់ផ្សាយ Inoue Mao និង លោក Matsumoto Jun ដែលជាតួឯកប្រុសក្នុងរឿង បានបង្ហាញពីទំនាក់ទំនងស្នេហាដ៏ស្រស់ស្អាត ហើយអ្នកទាំងពីរ ថែមទាំងបានរួមរស់ ជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំ ព្រមទាំង ត្រូវបានគេនិយាយថា បានភ្ជាប់ពាក្យតាំងពីឆ្នាំ ២០១៣​ ទៀតផង។ ទោះជាយ៉ាងណាក៏ដោយ ស្រាប់តែនៅក្នុងឆ្នាំ ២០១៦ ប្រព័ន្ធផ្សព្វផ្សាយជប៉ុន បានរាយការណ៍ថាតារាសម្តែងប្រុស លោក Matsumoto Jun កំពុងមានទំនាក់ទំនងស្នេហា ជាមួយតារាសម្តែងស្រី Aoi Tsukasa ទៅវិញ។

៣. Zheng Shuang

ក្នុងពេលមួយនោះ អតីតតារាស្រី Zheng Shuang បានមានភាពល្បីល្បាញ ដោយសារបានដើរតួសំខាន់ រឿង Meteor Garden ដែលជា Version ចិន ក្នុងឆ្នាំ ២០០៩ ។ ហើយ ចំពោះភាពយន្តនេះ វាក៏បានបង្កើតឱកាសឲ្យរឿងរ៉ាវស្នេហារបស់ Zheng Shuang និង Zhang Han កាន់តែមានការរីកចំរើន និង​ត្រូវ​បាន​មហាជន​គាំទ្រ​យ៉ាង​ពេញ​ទំហឹង។ ប៉ុន្តែ​ក្រោយ​ពី​ទាក់ទង​គ្នា​បាន​ប៉ុន្មាន​ឆ្នាំ លោក Zhang Han ក៏បាន​បែក​គ្នា​ជាមួយនាង និងបានមានទំនាក់ទំនងស្នេហាថ្មី ជាមួយនឹង តារាស្រី Gulinazha

Zheng Shuang និង​ Zhang Han
Zheng Shuang

៤. Goo Hye Sun 

តារាស្រី Goo Hye Sun បានដើរតួ ជាតួឯកស្រី ក្នុងរឿង Meteor Garden Version របស់កូរ៉េ ដែលមានចំណងជើងថា «Boys Over Flowers» ហើយភាពយន្តមួយនេះ ក៏បានធ្វើឲ្យតារាស្រីរូបនេះ ល្បីពេញអាស៊ី ទៀតផង។ 

តួសម្ដែងក្នុងរឿង Boys Over Flowers

យ៉ាងណាមិញ ងាកមកមើល ពីជីវិតរស់នៅពិតប្រាកដរបស់តារាស្រីរូបនេះ ហាក់ដូចជា​មាន​ស្នេហា​ក្នុងសុបិន​ជាមួយនឹង លោក Ahn Jae Hyun បន្ទាប់​ពី​បាន​រួម​ការងារជាមួយគ្នា ដោយអ្នកទាំងពីរ បានលេចឮពីព័ត៌មានស្នេហា រហូតដល់ពេលរៀបការ ផងដែរ ដែលធ្វើឲ្យមហាជនជាច្រើន បានបង្ហាញការគាំទ្រយ៉ាងខ្លាំង។ ប៉ុន្តែ ក្រោយពី​រៀប​ការ​រួច អ្នក​ទាំង​ពីរ ​មិន​សូវ​សប្បាយ​ចិត្ត​ប៉ុន្មាន​ទេ ដោយកាលពីឆ្នាំមុន Goo Hye Sun ស្រាប់តែ បានប្រកាសថា នាងបានលែងលះ និងបានចោទប្រកាន់ទៅលើ អតីតស្វាមីរបស់ខ្លួន ពីបទផិតក្បត់ ដោយឃុបឃិត ជាមួយនឹងក្រុមហ៊ុនគ្រប់គ្រង ដើម្បីគាបសង្កត់នាង ៕

Goo Hye Sun និង អតីតស្វាមី
Goo Hye Sun និង អតីតស្វាមី

ប្រភព៖ Ngoisao.vn

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]