ហុងកុង៖ បើទោះបីជា បច្ចុប្បន្ន្ននេះ តារាប្រុស លោក Andy Lau មានវ័យកាន់តែជ្រេរ បន្ទាប់ពីបានឈានចូលវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំហើយក្ដី តែតារាប្រុសរូបនេះ នៅតែរក្សាបានប្រជាប្រិយភាព ការគោរពស្រលាញ់ពីហ្វេនៗ ជាមួយនឹងស្នាដៃសម្ដែង ព្រមទាំងរូបសម្រស់ដ៏ក្មេងជាងវ័យ របស់លោកតែម្ដង។ 

ដោយឡែក កាលពីថ្មីៗនេះវិញ ស្រាប់តែមានដំណឹងដ៏ភ្ញាក់ផ្អើលមួយ ដែលបានរាយការណ៍ពីផលិតករដ៏ល្បីឈ្មោះ ព្រមទាំងមានតារាល្បីៗជាច្រើនទៀត បានពិភាក្សា អំពីបញ្ហានៃការរក្សាសម្រស់ និងរូបរាង របស់សិល្បករចិន ផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែ រឿងដ៏គួរឲ្យចាប់អារម្មណ៍បំផុតនោះ គឺនៅពេលដែល ផលិតកររូបនេះ បានបង្ហើបពីរឿងរ៉ាវដ៏ភ្ញាក់ផ្អើលយ៉ាងខ្លាំងរបស់ តារាប្រុស លោក Andy Lau ដែលបានលើកឡើងថា តារាប្រុសរូបនេះ មិនបានញ៉ាំបាយ អស់រយៈពេល ១០ ឆ្នាំទៅហើយ ដើម្បីរក្សារូបរាងស្អាត និងតឹងណែន ទៀតផង។

យ៉ាងណាមិញ យោងតាមផលិតកររូបនេះ បានបន្តទៀតថា ការគ្រប់គ្រងខ្លួនឯង ការថែរក្សារូបរាង ឱ្យមានសុខភាពល្អ គឺជាមុខវិជ្ជាបង្ខំ សម្រាប់សិល្បករ ហើយត្រូវតែប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ នៅក្នុងដំណើរលើវិថីសិល្បៈ។ ដូច្នេះហើយ ដើម្បីរក្សាបាននូវស្ថានភាព កាយសម្បទាល្អបំផុតសម្រាប់ការថតរឿង ឬការបង្ហាញមុខជាសាធារណៈ សិល្បករនីមួយៗ តែងតែមានរបបអាហារដ៏តឹងរ៉ឹង។ ហើយសម្រាប់ លោក Andy Lau នៅ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ក៏មិនបានអនុញ្ញាត ឱ្យខ្លួនឯង មានការបន្ធូរអារម្មណ៍ សូម្បីតែមួយថ្ងៃ៕ 

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Andy Lau
Andy Lau
Andy Lau
Andy Lau
Andy Lau

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]