យល់ដឹង៖ អាគមផ្សំអាយុ ជំនឿទៅលើផ្លូវងងឹត គឺជាការគោរពបូជាមួយបែបដែលមាននៅក្នុងផ្នត់គំនិត និងការយល់ឃើញរបស់បងប្អូន ប្រជាពលរដ្ឋខ្មែរមួយចំនួន ជាពិសេសនៅតាមទីជនបទដាច់ស្រយោល ដែលជឿថានៅពីក្រោយអ្វីដែលយើងមើលឃើញនឹងភ្នែក គឺមានពពួកអមនុស្ស ព្រាយ បិសាច និងព្រលឹងដែលកំពុងតែមានវត្តមាននៅជិតយើង ឬស្នាក់នៅជាមួយយើងផងក៏មាន។

យ៉ាងណាមិញ កាលពីពេលថ្មីៗកន្លងទៅនេះ ក្រោយផ្ទុះរឿងរ៉ាវដ៏កក្រើកជុំវិញដំណឹងមរណភាពរបស់តារាចម្រៀងប្រុសដ៏ស្រស់សង្ហាមួយរូប ក្រោយជួបរឿងរ៉ាវគ្រោះអកុសលស្លាប់ខ្លួនក្នុងហេតុការណ៍ភ្លើងឆេះក្លឹបកម្សាន្តកាលពីថ្មីៗ និងរហូតមានវិញ្ញាណព្រាយចូលសណ្និតសមាជិកគ្រួសារ ដើម្បីឲ្យរៀបមង្គលការឲ្យខ្លួន ស្រាប់តែគ្រូ ​វង្ស មុនី​រយដាវ ​សាវឌី នៅក្នុងនាទីកំណត់ហេតុខ្មោចរបស់ខ្លួន បានចេញមុខមកបកស្រាយជុំវិញប្រធានបទដែលលើកឡើងថា តើព្រាយចេះ មានស្នេហាឬទេ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងនៅក្នុងវីដេអូឃ្លីបនោះ គ្រូមន្តអាគមដ៏ល្បីរូបនេះ បានលើកឡើងយ៉ាងដូច្នេះថា៖

សម្រង់សម្តីគ្រូ ​វង្ស មុនី​រយដាវ ​សាវឌី 

សូមរំលឹកផងដែលថាកាលពីវេលាម៉ោង ៧ និង៥០នាទីយប់ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១កន្លងទៅ  មានករណីឆេះបាក្លឹបកម្សាន្តអុីលីតក្រោមដី នៅផ្សារអាសុីផ្លាហ្សា ដែលស្ថិតនៅ ស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប ដោយបានឆក់យកជីវិតមនុស្សចំនួន៤នាក់ ដោយនៅក្នុងនោះក៏មានអ្នកចម្រៀងម្នាក់ ដែលមានមតិមហាជនមួយចំនួនបានលើកឡើងថា ព្រាយក្រឡាភ្លើងជាអ្នកឆក់យកជីវិតបុរសនោះ៕

ចង់ជ្រាបឲ្យបានកាន់តែច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោមទាំងអស់គ្នា៖

គ្រូ ​វង្ស មុនី​រយដាវ ​សាវឌី 
គ្រូ ​វង្ស មុនី​រយដាវ ​សាវឌី 
គ្រូ ​វង្ស មុនី​រយដាវ ​សាវឌី 
ពិធីរៀបការជូនដល់វិញ្ញាណបុរសដែលបានស្លាប់
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]