បរទេស៖ កាលពីថ្មីៗ​នេះ តារា​ហូលីវូដ​ល្បីៗ​ បាន​ចូលរួម​ព្រឹត្តិការណ៍ Variety Hitmakers ក្នុង​ទីក្រុង Los Angeles ដែលនៅ ក្នុង​ចំណោម​តារាទាំងនោះ គ្រប់គ្នាបានផ្ដោតអារម្មណ៍យ៉ាងខ្លាំង ទៅលើ ​តារាចម្រៀងស្រី Avril Lavigne ​បន្ទាប់​ពី​នាងបានបង្ហាញ​ខ្លួន នៅ​លើ​កម្រាល​ព្រំ​ក្រហម។

ទន្ទឹមនឹងការបង្ហាញខ្លួនលើកនេះ តារាចម្រៀងស្រី Avril Lavigne ក៏បានចេញមកជាមួយភាពទាក់ទាញ តុបតែងខ្លួន លេងស្ទាយ៍សក់ពណ៌ទង់ដែង ដែលកំពុងតែធ្វើឱ្យ មនុស្សជាច្រើនបញ្ចេញមតិថា តារាស្រីរូបនេះ ស្ទើរតែគ្មានការផ្លាស់ប្ដូរ និងគ្មានអ្វីខុសប្លែក កាលពីជិត ២០ ឆ្នាំមុនឡើយ ដែលអំឡុងពេលនោះ នាងទើបតែបង្ហាញខ្លួន ព្រមទាំងបានក្លាយជា សិល្បៈករដ៏ពេញនិយម ក្នុងចំណោមយុវវ័យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត តារា​ចម្រៀង​វ័យ ៣៧ ឆ្នាំ​រូបនេះ ថែមទាំង បាន​ស្លៀក​ឈុត​ខ្មៅ​ ដែលជាស្ទាយ៍ដ៏លេចធ្លោរបស់នាង ​បង្ហាញ​ដើម​ទ្រូង និងរូបរាងដ៏​សិចស៊ី ព្រមទាំងសម្រស់ដ៏ក្មេងជាងវ័យ ដែលធ្វើឲ្យការលេងខ្លួនមួយនេះ ហ្វេនៗហាក់មិនសរសើរមិនបាន និងកាន់តែពេញចិត្តចំពោះរូបសម្រស់របស់នាង ផងដែរ៕ 

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Avril Lavigne
Avril Lavigne
Avril Lavigne
Avril Lavigne
Avril Lavigne
Avril Lavigne
Avril Lavigne
Avril Lavigne
Avril Lavigne

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]