តារាកម្សាន្ត៖ ធ្វើតាមការសន្យាដែលបានបង្ហោះសារជាសាធារណ:កាលពីម្សិលមិញនេះ ទីបំផុត មជ្ឈមណ្ឌលវិទ្យាស្ថានការពារប្រជាជនថៃ បាននាំគ្នាទៅដាក់ញត្តិនៅមុខស្ថានទូតវៀតណាមរួចមក នាព្រឹកថ្ងៃអង្គារ៍ ទី៧ ខែធ្នូ ឆ្នាំ២០២១នេះ។
ជាក់ស្តែងនៅក្នុងវីដេអូឡាយផ្ទាល់នោះ គេសង្កេតឃើញមានមហាជនថៃជាច្រើននាក់ បាននាំគ្នាមកឈប់នៅចំពីមុខស្ថានអគ្ករដ្ឋទូតវៀតណាមប្រចាំនៅប្រទេសថៃ ព្រមទាំងមានលោកអ៊ុំចំណាស់ម្នាក់ ដែលជាអ្នកដឹកនាំមហាជន បានប្រគល់លិខិតទៅកាន់បុគ្គលិកស្ថានទូតវៀតណាម ព្រមទាំងបានអានលិខិតនោះ ជាសាធារណ:ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមរំលឹកផងដែលថា កាលពីពេលថ្មីៗនេះ ក្រោយគ្រងមកុដជាបវរកញ្ញាហ្រ្គែនអន្តរជាតិឆ្នាំ២០២១ បវរកញ្ញាវៀតណាម នាង Nguyen Thuc Thuy Tien ត្រូវទទួលរងការរិះគន់យ៉ាងខ្លាំង ពីសំណាក់ប្រជាជនថៃ ក្រោយនាងបានលេីកម្រាមដៃ៣ ដែលប៉ះពាល់ដល់ ជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាជនថៃ៕
ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]