សេអ៊ូល៖ តារាចម្រៀងស្រីរាងតូចច្រឡឹង Jennie Kim សមាជិកក្រុមចម្រៀងនារី BLACKPINK បានបង្ហាញខ្លួនជាតារាគម្របសេ៊រីថ្មីសម្រាប់ទស្សនាវដ្តី «Dazed» ចុងក្រោយ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង នៃរូបភាពទាំងនេះ។
សម្រាប់រូបភាពប៉ុន្មានសន្លឹកដែលបានចេញផ្សាយនេះតារាស្រីកើតឆ្នាំ ១៩៩៧ រូបនេះ បានចាប់យកប្រធានបទនៃ «The Invincible» ខណៈពេលដែលខ្លួនបានគ្រងដណ្តប់ នៃម៉ូតខោអាវ ម៉ាក «Calvin Klein» ដែលនាងជាតំណាងឱ្យ ជាឯកអគ្គរដ្ឋទូតសកលផ្ទាល់តែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងរូបភាពទាំងនេះ តារាស្រីរូបនេះ បង្ហាញភាពជឿជាក់របស់នាងយ៉ាងឡូយក្នុងឈុតផ្សេងៗ គ្នា ចាប់ពីសម្លៀកបំពាក់ធម្មតា រហូតដល់ការស្លៀកពាក់កាន់តែបញ្ចេញសាច់ បានធ្វើឲ្យមហាជន ក៏ដូចជា អ្នកគាំទ្របុរសៗ ភ្លឹកអស់ស្មារតីតែម្តង នៃរូបភាពស៊េរីចុងក្រោយរបស់តារាស្រីរូបនេះដែរ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]