រាជធានីភ្នំពេញ៖ ពិតណាស់ មហាជន និងអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន ជាពិសេសមិត្តរួមការងារសិល្បៈជាមួយ ប្រាកដជាបានដឹងហើយថា តារាសម្តែង និងកំប្លែងស្រី ពីយ៉ា ពីន គឺមានកូនស្រីម្នាក់រួចមកហើយ ក្នុងនោះ នាងនៅតែងតែព្យាយាមលាក់បាំងអត្តសញ្ញាណឪពុកកូនខ្លួន។ តែយ៉ាងណា ពេលនេះ តារាកំប្លែងស្រីរូបនេះ បានចេញមុខទម្លាយអាថ៍កំបាំងនៅពីក្រោយមូលហេតុដែលនាងមានកូនស្រីម្នាក់ ដោយពុំមានស្វាមី។
ជាមួយគ្នានេះ តារាសម្តែង និងកំប្លែងនាង ពីយ៉ា ពីន បានបង្ហើបប្រាប់សារព័ត៍មានកោះសន្តិភាពឱ្យដឹងថា បច្ចុប្បន្នមានមជ្ឈដ្ឋានមួយចំនួនតែងតែដឹងពីរឿងរ៉ាវរបស់នាងពីការមានកូនស្រីម្នាក់ មុនពេលប្រឡូកក្នុងវិស័យសិល្បៈ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនាងបញ្ជាក់ថា កន្លងមក រូបនាងមិនដែលចេញមុខបញ្ជាក់អោយបានច្បាស់លាស់ឡើយ ពាក់ព័ន្ធនឹងបញ្ហានេះ។ នាងថា តាមពិតទៅ នាងអាណិតស្រឡាញ់ក្មេងស្រីដែលកំពុងរស់នៅជាមួយគ្នានេះ ដូចជាកូនបង្កើតនាងមែន ប៉ុន្តែតាមពិតជាក់ស្តែងក្មេងស្រីរូបនោះមិនមែនជាកូនបង្កើតនាងឡើយ។ ក្មេងស្រីនេះ គឺគ្រាន់តែជាក្មួយបង្កើតរបស់នាងតែប៉ុណ្ណោះ តែដោយសារគ្រួសារគាត់មានបញ្ហា ទើបនាងបានយកមករស់នៅជាមួយនាង។
ក្នុងនោះ តារាកំប្លែងស្រីរូបនេះ បានបន្តថា ដោយសារតែ ប៉ាម៉ាក់របស់គាត់បានលែងលះគ្នា ហើយពេលលែងលះ ប៉ារបស់គាត់បានរត់ទៅបួស ចំណែកម៉ាក់គាត់ក៏បានទៅមានគ្រួសារថ្មីទៀត។ ហេតុដូចនេះ ទើបនាង និងម្តាយរបស់នាង បានសម្រេចយកគាត់មកចិញ្ចឹម ហើយចាត់ទុកគាត់ដូចជាកូនបង្កើតដូច្នេះដែរ។
ស្រីពីន បន្ថែមថា ជាទូទៅមហាជនមួយចំនួនតែងតែមានការយល់ច្រឡំថា នាងមានកូនស្រីម្នាក់រួចហើយ ក្នុងនោះពួកគេក៏បានយល់ថា នាងជាអ្នកសិល្បៈ គឺត្រូវមានការលាក់បាំងពីបញ្ហាគ្រួសារជារឿងធម្មតា។
ទោះបីយ៉ាងណា នាងក៏ពុំចង់បិទបាំងអ្វីនោះទេ ប្រសិនបើនាងពិតជាមានគ្រួសារ និងមានកូននោះ ប៉ុន្តែសម្រាប់ពេលនេះនាងចង់បញ្ជាក់ថា បេះដូងរបស់នាងគឺនៅទំនេរ មិនទាន់មានទាក់ទងជាមួយបុរសណាម្នាក់ឡើយ។
និយាយពីទំនាក់ទំនងស្នេហាកំពុងល្បីនៅលើបណ្តាញសង្គមជាមួយ លោក អៀង ចេនឡា កញ្ញា ពីយ៉ា ពីន ក៏បានបញ្ជាក់ដូច្នេះថា៖ វាជារឿងមិនអាចកើតឡើងឡើយ ព្រោះនាង និងលោក អៀង ចេនឡា ស្គាល់គ្នាយូរ និងបានរាប់អានគ្នាដូចជាបងប្អូនតែប៉ុណ្ណោះ៕









ប្រភព៖ KSP
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]