កម្សាន្ត៖ កញ្ញា ឈិន មុន្នីនាថ ត្រូវបានគេស្គាល់យ៉ាងច្បាស់ថាជាកូនស្រីបង្កើតរបស់លោក ឈិន កុសល ហើយបច្ចុប្បន្ននាងជាតារាចម្រៀង និងតារាសម្ដែងស្រីវ័យក្មេង ដែលកំពុងមានភាពល្បីល្បាញខ្លាំងក្នុងសង្គមសិល្បៈ។ ដោយសារតែទេពកោសល្យ និងសមត្ថភាពច្រើនផ្នែកយ៉ាងដូច្នេះហើយ ទើបធ្វើឲ្យនាងមានមហាជនស្គាល់ច្រើនបែបនេះ។  

ក្រៅ ពីនេះដែរ បើងាកទៅ មើល សម្រស់របស់តារាស្រីពន្លកថ្មីរូបនេះវិញ គឺកាន់តែមានភាពស្រស់ស្អាតខ្លាំងឡើងជាលំដាប់ បូករួមនឹងស្ទាយ៍តុបតែងខ្លួន តាមបែបយុវវ័យបាន យ៉ាងសាកសមផងនោះ មុន្នីនាថ ឆាបយកបេះដូងពី ហ្វេនៗបានមិនតិចនាក់ទេ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ ថ្មីៗនេះ លោក ឈិន កុសល ក៏បានបង្ហោះរូបកូនស្រី កាលពីនាងនៅ ពីក្មេង ហើយអ្វីដែលធ្វើឱ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលនោះគឺ គេង្កេតឃើញថា នាងមានសម្រស់ស្រស់ស្អាតគួរឱ្យស្រឡាញ់តាំងពីតូចមកម្ល៉េះ អាចនិយាយបានថាឡើងដូចជាកូនតុក្កតាជ័រ  ដែលមានន័យថាសម្រស់រប​ស់នាងមានភាពទាក់ទាញតាំងពីនៅក្មេងដោយមិនបាច់កែកុនមុខមាត់បន្ថែមនោះទេ៕ 

សូមទស្សនារូបភាពខាងក្រោម៖

ឈិន មុន្នីនាថ
ឈិន មុន្នីនាថ
ឈិន មុន្នីនាថ
ឈិន មុន្នីនាថ
ឈិន មុន្នីនាថ
ឈិន មុន្នីនាថ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឈិន មុន្នីនាថ