ភ្នំពេញ៖ ជាការពិតណាស់ ក្រោយបញ្ចប់ការប្រកួតកម្មវិធី Miss Grand កាលពីឆ្នាំ ២០២០ កន្លងទៅ សព្វថ្ងៃកញ្ញា លីវ ជីលី ហាក់កំពុងមានប្រជាប្រិយភាពមិនធម្មតានោះឡើយ។ ព្រោះមួយរយៈចុងក្រោយមកនេះ នាងមានឪកាសទទួលបានការងារសិល្បៈជាបន្តបន្ទាប់ និងតែងបង្ហាញពីជីវិតរស់នៅ ប្រចាំថ្ងៃដល់ហ្វេនៗបានឃើញនៅតាមបណ្ដាញសង្គមជាញឹកញាប់ផងដែរ។
ជាមួយគ្នានេះដែរ ពេលវេលាកន្លងមក លីវ ជីលី ក៏ធ្លាប់បាន Live Video ជជែកលេងជាមួយបណ្ដាអ្នកគាំទ្រជារឿយៗ និងបានរៀបរាប់បទពិសោធន៍ជាច្រើនអំឡុងពេលទៅ ប្រកួតលើឆាកអន្តរជាតិ។
ដោយក្នុងនោះ នាងក៏បានធ្លោយមាត់បង្ហើបនិងនិយាយប្រាប់ពីរឿងរ៉ាវពិតរបស់នាង អត់លាក់លៀមសូម្បីបន្តិច។ ដែលកាលប្រឡងនោះ នាងមានបញ្ហាក្លៀកខ្មៅ ខ្លាំង ហើយមិនដឹងធ្វើយ៉ាងម៉េច ទើបនាងក៏យកម្សៅផាត់មុខ យកមកផាត់បិទបាំងត្រង់កន្លែងខ្មៅ នោះបានយ៉ាងជឿជាក់តែម្ដង។ គន្លឹះទាំងនេះហើយ ដែល ជីលី បានប្រាប់ដល់អ្នកនិយមលេងបណ្ដាញសង្គមនិងហ្វេនៗ ពិសេសនៅ ពេលដែលនាងនិយាយផង ធ្វើកាយវិការក្រម៉ិចក្រមើមផងនោះ ទើបធ្វើឲ្យរឿងនេះ វាមិនមែនជារឿងខ្មាសអៀននោះឡើយ ពោលនៅ ពេលហ្វេនៗមើលហើយនាំគ្នាអស់សំណើចស្ទើរគ្រប់គ្នា៕
ចង់ជ្រាបកាន់តែច្បាស់ ទស្សនាវីដេអូខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]