ថៃ៖ ច្រើនឆ្នាំមកហើយដែលតារាសម្ដែងភេទទី៣ James Rusameekae បានឈានជើងវិស័យសិល្បៈ ហើយលោកក៏ទទួលបានប្រជាប្រិយភាពខ្លាំងមិនចាញ់តារាផ្សេងៗប៉ុន្មានឡើយ។ មិនតែប៉ុណ្ណោះ បើនិយាយពីការងារសិល្បៈវិញ គេតែងតែឃើញវត្តមានតារារូបនេះសម្ដែងសឹងតែគ្រប់ខ្សែភាពយន្ត លើសពីនេះទៅទៀត គេសម្លឹងឃើញទេពកោសល្យលោកសម្ដែងបានយ៉ាងល្អផងដែរ។ 

យ៉ាងណាមិញ ក្រៅពីងាជីពជាតារាសម្ដែង James Rusameekae គេដឹងទៀតថាតារារូបនេះក៏ជាតារាម៉ូដែលមួយរូបពោរពេញដោយសមត្ថភាព។ ម្យ៉ាងវិញទៀត គ្រប់រូបភាពដែលលោកតែងតែបង្ហោះ គេឃើញមានភាពលេចធ្លោ និងទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកលេងបណ្ដាញសង្គម។ ហើយស្ទីលនៃការស្លៀកពាក់របស់តារារូបនេះ មានភាពទាន់សម័យ ហើយរាល់ម៉ូតសម្លៀកបំពាក់ ដែលលោកជ្រើសមកស្លៀកសុទ្ធតែសាកសមជាមួយដងខ្លួនទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រៅពីភាពលេចធ្លោតាមរយៈរូបភាពតុបតែងស្លៀកខោអាវបុរសនោះ ថ្មីៗនេះ James Rusameekae បានសម្រេចចិត្តតុបតែងខ្លួនឯង ដោយការផាត់មុខ និងពាក់សក់វែង ស្លៀកឈុតឲ្យដូចមនុស្សស្រី។ ដោយការរៀបចំខ្លួនផាត់មុខបែបមនុស្សស្រីរបស់តារារូបនេះ បានផ្លាស់ប្ដូរលោកសឹងតែដូចមនុស្សស្រី១០០ភាគរយ រហូតមានហ្វេនជាច្រើន លាន់មាត់សរសើរថាស្អាត ហើយប្លែកមើលសឹងមិនស្គាល់គ្រប់ៗគ្នាតែម្ដង៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

James Rusameekae 
James Rusameekae 
James Rusameekae 
James Rusameekae 
James Rusameekae 
James Rusameekae 
James Rusameekae 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]