អាហ្វិកខាងត្បូង៖ តាមរបាយការណ៍ការស្រាវជ្រាវនៅ អាហ្វិកបានបញ្ជាក់ថា ថ្វីត្បិតតែអូមីក្រុង អាចចម្លងរហ័សក៏ពិតមែន ប៉ុន្តែតាមភាពជាក់ស្តែងគឺដូចជាមិនមានលក្ខណៈកាចសាហាវដូចករណីកូវីដ១៩នាពេលកន្លងទៅ នោះឡើយ។
ដោយឡែក Johannesburg ប្រធានាធិបតីរបស់ប្រទេសអាហ្វ្រិក បាននិយាយថាកាលពីថ្ងៃចន្ទថា មេរោគ កូវីដ១៩ប្រភេទថ្មីនេះ កំពុងរីករាលដាលលឿនជាងពេលមុនៗទាំងអស់នៅ អាហ្វ្រិកខាងត្បូង ដែលជាការបង្ហាញថា អូមីក្រុងថ្មីនេះ មានសមាសធាតុអាចម្លងបានលឿនមិនចាញ់ប្រភេទមុននោះឡើយ ប៉ុន្តែស្របតាមស្ថានភាពបច្បុប្បន្នបង្ហាញដំបូងថា វីរុសមួយនេះ អាចបណ្តាលឱ្យមានជំងឺធ្ងន់ធ្ងរតិចជាងប្រភេទដទៃទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្នកស្រាវជ្រាវនៅ អគារមន្ទីរពេទ្យធំមួយក្នុងទីក្រុង Pretoria បានរាយការណ៍ថាអ្នកជំងឺរបស់ពួកគេដែលមានជំងឺកូវីដ១៩ គឺមានអាការៈធ្វើទុក្ខតិចជាងអ្នកដែលពួកគេបានព្យាបាលកូវីដ១៩ពីមុន ហើយមន្ទីរពេទ្យផ្សេងទៀតក៏បានយល់ឃើញថាដូច្នេះដែរ។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ដុកទ័រ Emily បានបញ្ជាក់ថាលោកមិនដឹងច្បាស់ទាំងស្រុងថាវីរុសអូមីក្រុង មិនសូវកាចសាហាវដូចវីរុសមុនៗនោះឡើយ។
ចុងក្រោយមន្ត្រីសុខាភិបាល និងអ្នកស្រាវជ្រាវបាននិយាយថា ប្រទេសជាង៣០ នៅ ក្នុងទ្វីបទាំង៦បានឆ្លងអូមីក្រុងទៅ ហើយ ប៉ុន្តែនៅ ពេលនេះ វាមិនទាន់ផ្លាស់ប្តូរទម្រង់ទៅ ជាប្រភេទដ៏គ្រោះថ្នាក់នៅ ឡើយ តែចំពោះនៅ ពេលខាងមុខទៀត យើងមិនដឹងទេថាវាអាចបង្កហានិភ័យដូចពេលមុនៗបានឬក៏អត់៕
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]