ភ្នំពេញ៖ ប្រិយមិត្តប្រហែលជានៅ ចាំបាន កាលពីឆ្នាំ ២០២០ អតីត Miss Universe Cambodia 2017 កញ្ញា ប៊ី សុធារី បានទទួលតំណែងជា Miss Charm តំណាងឲ្យប្រទេសកម្ពុជាទៅ ប្រកួតនៅ ប្រទេសវៀតណាម ប៉ុន្តែដោយសារកត្តាមួយចំនួន ទើបកម្មវិធីទាំងមូលត្រូវបានពន្យាពេលរហូតមកទល់សព្វថ្ងៃ។

ប៊ី សុធារី
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បន្ទាប់ពីខកខាន និងរង់ចាំអស់រយៈពេលជាងមួយឆ្នាំមកនេះ កញ្ញា ប៊ី សុធារី ក៏បានត្រៀមខ្លួនរួចជាស្រេចផងដែរសម្រាប់ទៅ ចូលរួម Miss Charm International 2021 នាពេលខាងមុខនេះ។

លើសពីនេះ ក្រៅ ពីការត្រៀមខ្លួន ការពង្រឹងសមត្ថភាព ទាំងការដើរនិងការនិយាយជាដើម តារាស្រីរូបនេះ ក៏បានត្រៀមឈុតតំណាងជាតិយ៉ាងស្រស់ស្អាតនិងមានអត្ថន័យល្អផងដែរ។ ជាពិសេស ថ្មីៗនេះនាងក៏ទើបតែបានបង្ហាញឈុតរាត្រីស្រមោលសយ៉ាងគួរឲ្យចាប់អារម្មណ៍ ដោយមានការរចនា ការច្នៃម៉ូតប្លែកភ្នែក មើលទៅ ស្អាតខ្លាំងតែម្ដង ខណៈរ៉ូបមួយនេះធ្វើមិនទាន់រួចមួយរយភាគរយក៏ដោយ ប៉ុន្តែនៅ ពេលដែលបានបង្ហាញលើបណ្ដាញសង្គម យើងឃើញថាពិតជាទទួលបានការសរសើរពីអ្នកគាំទ្រច្រើនខ្លាំងផងដែរ៕

ចង់ជ្រាបច្បាស់ទស្សនារូបភាពខាងក្រោម៖

ប៊ី សុធារី
ប៊ី សុធារី
រ៉ូបរបស់ ប៊ី សុធារី
រ៉ូបរបស់ ប៊ី សុធារី
រ៉ូបរបស់ ប៊ី សុធារី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៊ី សុធារី