ចិន៖ កំពូលតារាក្បាច់គុន និងជាតួសម្តែង លោក Sammo Hung បានចុះកុងត្រាសម្តែងក្នុងរឿងភាគហុងកុងថ្មីមួយ ក្រោយពីអវត្តមានជាច្រើនឆ្នាំ ដោយសារតែមានបញ្ហាជង្គង់។
នៅពេលសួរថា ហេតុអ្វីបានជាតារាសម្តែងរូបនេះ ត្រលប់មកធ្វើការសម្តែងវិញ ជាពិសេសបន្ទាប់ពីការវះកាត់ជង្គង់របស់គាត់ក្នុងឆ្នាំ ២០១៧ - តារាសម្តែងវ័យ ៦៩ ឆ្នាំរូបនេះ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយហុងកុងថា៖ "គ្មានលុយទេ! សំខាន់គឺខាងផលិតកម្មមានលុយបើកឲ្យខ្ញុំ។គម្រោងចុងក្រោយបង្អស់របស់ Hung គឺការថតរឿង Kowloon Walled City ដែលសម្តែងដោយ Louis Koo, Richie Ren និង Raymond Lam ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះ តារាសម្ដែងទាំងនោះបានចូលរួមក្នុងពិធីសម្ពោធសម្រាប់ភាពយន្ត កាលពីថ្ងៃទី៣០ ខែវិច្ឆិកា កន្លងទៅនេះ។លោក Hung មានប្រសាសន៍ថា លោកទន្ទឹងរង់ចាំសម្តែងក្នុងរឿងនេះ ព្រោះថាឥឡូវមិនមានរឿងភាគហុងកុងច្រើនទេ។ លោក Hung បានបង្ហើបថា លោកនឹងមានឈុតឆាកសកម្មភាពខ្លះៗនៅក្នុងខ្សែភាពយន្ត ប៉ុន្តែលោកបានបន្ថែមថា លោកនឹងទុកឈុតឆាកប្រយុទ្ធភាគច្រើនទៅឱ្យដៃគូសម្តែងវ័យក្មេងរបស់លោកទៅវិញ។
ប្រភព៖ The Star
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]