មើមសាគូមានរសជាតិផ្អែមតិចៗ គ្មានជាតិស្អិត ព្រមទាំងសម្បូរទៅដោយជាតិសរសៃ ជាតិរ៉ែ និងវីតាមីនជាច្រើនប្រភេទដែលផ្តល់អត្ថប្រយោជន៍ច្រើនដល់សុខភាពយើង។
មើមសាគូ ១២០ ក្រាមមានកាឡូរីតែ ៧៨ និងជាតិខ្លាញ់ ០,២៤ ក្រាម។ មើមសាគូសម្បូរទៅដោយកាបូអ៊ីដ្រាត ជាតិទឹក ជាតិសរសៃ ប្រូតេអ៊ីន វីតាមីន B កំផ្លេច ប៉ូតាស្យូម ជាតិដែក ម៉ាញេស្យូម និងផូស្វ័រ។ មើមសាគូមានអត្ថប្រយោជន៍អ្វីខ្លះដល់រាងកាយ?
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. ជំនួយតម្រងនោម
សារធាតុប៉ូតាស្យូមនៅក្នុងមើមសាគូអាចជួយសម្អាតជាតិពុលនៅក្នុងតម្រងនោម និងធ្វើឱ្យមុខងារប្រព័ន្ធទឹកនោមប្រសើរឡើង។
២. ជំនួយបេះដូង
សារធាតុហ្វូឡាត (folate) នៅក្នុងមើមសាគូអាចជួយកាត់បន្ថយកម្រិត homocysteine នៅក្នុងឈាម។ ម៉្យាងទៀត មើមសាគូក៏មានផ្ទុកម៉ាញេ៉ស្យូមដែលអាចជួយពង្រីកសរសៃឈាម និងធ្វើឱ្យលំហូរឈាមក្នុងរាងកាយរត់បានល្អ ជួយគ្រប់គ្រងសម្ពាធឈាម និងកាត់បន្ថយហានិភ័យនៃជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល ជំងឺគាំងបេះដូង និងជំងឺក្រិនសរសៃឈាម។
៣. ជួយកាត់បន្ថយកម្រិតកូលេស្តេរ៉ូលអាក្រក់
ការញុំាមើមសាគូអាចជួយបង្កើនការផលិតទឹកប្រមាត់ដែលមាននាទីកម្ចាត់កូលេស្តេរ៉ូល។ ម៉្យាងទៀត មើមសាគូសម្បូរទៅដោយវីតាមីន B កំផ្លេចដូចជា riboflavin និង niacin ដែលមាននាទីបង្កើនកម្រិតកូលេស្តេរ៉ូល ល្អ។
៤. ជួយឱ្យគេងលក់ស្រួល
យោងតាមក្រសួងកសិកម្មសហរដ្ឋអាមេរិកបានឱ្យដឹងថា មើមសាគូ ១០០ ក្រាមមានផ្ទុកម៉ាញ៉េស្យូមប្រហែល ២៥ មិល្លីក្រាម។ សារធាតុរ៉ែនេះអាចជួយកាត់បន្ថយភាពតានតឹង ជួយឱ្យរាងកាយយើងសម្រាក និងគេងបានយូរ។
៥. ជួយបង្កើនកោសិកាឈាមក្រហម
មើមសាគូមានផ្ទុកជាតិដែកដែលមាននាទីក្នុងការបង្កើតកោសិកាឈាមក្រហម និងជួយបង្ការភាពស្លេកស្លាំង អស់កម្លាំង និងខ្សោយសាច់ដុំ។
៦. ជំនួយខួរក្បាល
បរិមាណជាតិដែកនៅក្នុងមើមសាគូអាចជួយបង្កើនការផលិតអេម៉ូក្លូប៊ីន (ប្រូតេអ៊ីននៅក្នុងកោសិកាឈាមក្រហមដែលមាននាទីដឹកអុកស៊ីសែនទៅកាន់សរីរាង្គផ្សេងៗ) និងបង្កើនរំហូរឈាម។ ការមានអុកស៊ីសែន និងជាតិដែកគ្រប់គ្រាន់នៅក្នុងខួរក្បាលអាចបង្កើនសមត្ថភាពចងចាំ និងអាចកាត់បន្ថយការភ្លេចភ្លាំង និងវង្វេង។
៧. ជំនួយប្រព័ន្ធរំលាយអាហារ
មើមសាគូសម្បូរទៅដោយជាតិសរសៃដែលមាននាទីជួយគ្រប់គ្រងចលនាពោះវៀន និងការរំលាយអាហារ។
៨. ជួយបញ្ចុះទម្ងន់
មើមសាគូមានកាឡូរីទាប តែមានជាតិសរសៃ និងសារធាតុរ៉ែច្រើនដែលធ្វើឱ្យយើងឆ្អែតបានយូរ និងមានកម្លាំង។ មើមសាគូផ្ទុកកាឡូរីទាប និងមានសារធាតុចិញ្ចឹមល្អៗជាច្រើនដែលស័ក្តិសមឱ្យយើងយកធ្វើជាអាហារសម្រន់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]