អាមេរិក៖ ក្រោយពី Camila Cabello និង Shawn Mendes បានចែកផ្លូវគ្នា ដោយបញ្ចប់ទំនាក់ទំនងស្នេហា មកត្រឹមតែមិត្តភក្តិល្អនឹងគ្នានោះ ឃើញថាក្នុងបណ្តាញសង្គមគឺមានការភ្ញាក់ផ្អើលនឹងការចែកផ្លូវរបស់អ្នកទាំងពីរយ៉ាងខ្លាំង។
បន្ទាប់ពីបែកគ្នារលងបានប្រមាណជាពីរអាទិត្យ ខាងប្រុស បានចេញបទថ្មីមួយមានចំណងជើង «It's Will Be Ok» ដែលបទនេះគឺសរសេរចេញផ្ទាល់ដៃ និងចេញពីបេះដូង របស់ Shawn Mendesតែម្តង ចំពោះការបែកស្នេហារបស់ខ្លួនជាមួយនឹងអតីតមិត្តស្រីរបស់ខ្លួន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ប៉ុន្មានថ្ងៃមកនេះ មានប្រភពជិតស្និទ្ធមួយបានអះអាងថា Camila Cabello បានបញ្ជាក់ថា ខ្លួនបានស្តាប់បទចម្រៀងថ្មីរបស់ សង្សារចាស់ Shawn Mendes រួចហើយ ព្រមទាំងសរសើរថាបទចម្រៀងមួយបទនេះពីរោះខ្លាំងណាស់ ប៉ុន្តែចំពោះអត្ថន័យ ឬការបញ្ចេញមតិលើបទមួយនេះ គឺនាងមិនបាននិយាយបន្ថែមសោះឡើយ។
ទោះបីជាយ៉ាងណាក៏ដោយ រវាងពួកគេទាំងពីរ គឺនៅ តែបន្តទាក់ទងគ្នាដូចមុនអញ្ចឹង ប៉ុន្តែទំនាក់ទំនងគឺត្រឹមតែជាមិត្តភក្តិជិតស្និទ្ធប៉ុណ្ណោះ ពោលគឺមិនមែនជាគូស្នេហ៍នឹងតទៅ ទៀតនោះឡើយ៕
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]