កំពង់សោម៖ កាលពីថ្មីៗនេះ តារាសង្គម លោក ហេង ​វិសាស បានធ្វើឲ្យ ហ្វេនជាច្រើនៗ ជាពិសេសប្រិយមិត្តនារីៗ តែម្តង ក៏មានការភា្ញក់ផ្អើលខ្លាំង ក៏ដូចជាលាន់មាត់ស្ទើរគ្រប់គ្នា ពេលបានឃើញ Idol របស់ខ្លួន ព្រលែងខ្លួន បញ្ចេញសាច់ ស្ទើរតែស្រុង ក្នុងរូបភាពចុងក្រោយទាំងនេះ។

ទន្ទឹមនឹងនេះ តាមរយៈរូបភាពជាច្រើនសន្លឹកដែលបានបង្ហោះលើគណនីបណ្ដាញសង្គមនោះ​ តារាប្រុសបណ្តាញសង្គមរូបនេះ បានលេងខ្លួន ក្នុងឈុតពណ៌ស ដែលអាវ មានក្រឡាហាយឡាយខ្មៅ  ជាមួយនឹង​ខោសាច់ក្រណាត់ដែលឈរបង្ហាញរាងនៅមាត់សមុទ្រ យ៉ាងឡុយទាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលចាប់អារម្មណ៍ លោក​ សាល បានព្រលែងខ្លួនបញ្ចេញសាច់ជាលើកដំបូង ដែលបានបង្ហោះលើបណ្តាញសង្គមបែបនេះ ជាមួយនឹងរាងមានសាច់ដុំតិចៗ លើងសម៉ងខៃ​ គួបផ្សំស្ទីលថតរូប មួយប្លង់ៗគួរឲ្យទាក់ទាញទៀតផងនោះ បានក្លាយក្រសែភ្នែករបស់ ហ្វេនៗស្រីៗ ក្នុងស៊េរីរូបភាពចុងក្រោយរបស់លោកដូច្នេះដែរ៕

សូមទស្សនារូបភាពខាងក្រោម៖ 

រូបភាព
រូបភាព
រូបភាពថ្មី
រូបភាពថ្មី
រូបភាពថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]