រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញ ចេញនូវសេចក្ដីជូនដំណឹង ស្ដីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្នក្នុងព្រះរាជពិធីបុណ្យ ព្រះសពសម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នឹងមានរៀបចំពិធីដង្ហែ និងបូជាព្រះសព នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ ចាប់ពីម៉ោង ០៥:០០នាទី ចេញពីព្រះដំណាក់ ឆ្ពោះទៅមុខវត្តបទុមវតី។
ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តិទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរចរ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការផ្អាកចរាចរជាបណ្តោះអាសន្ន ដោយមិនអនុញ្ញាតឱ្យយានជំនិះគ្រប់ប្រភេទឆ្លងកាត់ ចាប់ពីមុខព្រះរាជដំណាក់ តាមរុក្ខវិថីសម្តេចប៉ាន (ផ្លូវ២១៤) ឆ្ពោះទៅមហាវិថីព្រះនរោត្តម (ផ្លូវលេខ៤១) បន្តទៅមុខវិមានឯករាជ្យ មហាវិថីសម្តេចសុធារស ចាប់ពីម៉ោង ០៥៖០០ នាទីរហូតដល់ពិធីដង្ហែងព្រះសព ត្រូវបានបញ្ចប់កម្មវិធី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់យានយន្តគ្រប់ប្រភេទ និងម្ចាស់អាជីវកម្មទាំងអស់ ដែលធ្វើដំណើរឆ្លងកាត់តាមដងវិថីខាងលើ សូមមេត្តាជ្រាប យោគយល់ អធ្យាស្រ័យ និងបញ្ចៀសការធ្វើការដំណើរឆ្លងកាត់តាមទីតាំង និងកាលបរិច្ឆេទខាងលើដោយក្តីអនុគ្រោះ។ ផុតរយៈពេលហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឱ្យចរចរជាធម្មតាវិញ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]