អាមេរិក៖ នាពេលថ្មីនេះៗ មានរឿងដ៏អស្ចារ្យមួយបានកើតឡើង ដោយសារតែមានឆ្មាមួយក្បាល បានជួបនឹងម្ចាស់ខ្លួនវិញ បន្ទាប់ពីបានបែកបាក់គ្នាអស់រយៈពេល៦ឆ្នាំរួចមក។

ដោយឡែក យោងតាមការអះអាងរបស់ កន្លែងសេវាថែទាំសត្វ San Antonio បាននិយាយនៅ ក្នុងហ្វេសប៊ុកថា ឆ្មាសម្បុរត្រសក់មួយក្បាលទំនងដូចជាវង្វេងផ្លូវ នៅ ពេលដែលមានអ្នករាយការណ៍ថា សត្វឆ្មាហាក់ដូចជាឈឺ។ បន្ទាប់មកអាជ្ញាធរបានរកឃើញថាឆ្មានេះមានមីក្រូឈីបនៅ ក្នុងខ្លួន ដែលផ្តល់ភាពងាយស្រួលក្នុងការរកម្ចាស់វាបាន។ មិនបង្អង់យូរ អាជ្ញាធរបានស្រាវជ្រាវឃើញអាស័យដ្ឋានម្ចាស់ឆ្មាទាល់តែបាន ប៉ុន្តែសំណាងមិនល្អ ដោយសារគ្រួសារពួកគេបានផ្លាស់ប្តូរទីលំនៅ បាត់ទៅ ហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយមិនដឹងធ្វើយ៉ាងម៉េច ឆ្មាមួយនេះ​ត្រូវ​បាន​គេ​យក​ទៅ​រក្សា​ទុក​នៅ​ពេទ្យ​សត្វជាបណ្តោះអាសន្ន ប៉ុន្តែការស្វែងរកម្ចាស់ឆ្មាគឺនៅ បន្តដដែល។

យ៉ាងណាមិញ ចុងក្រោយ ឆ្មាមួយក្បាលនេះគឺបានរាយការណ៍ថាបានជួបម្ចាស់វិញហើយ ទាំងម្ចាស់ ទាំងឆ្មាបានឱបគ្នា ដោយក្តីស្រលាញ់ និងការនឹករលឹកទៀតផងដែរ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

ម្ចាស់ និងឆ្មា ក្រោយបានជួបគ្នាវិញ
ម្ចាស់ និងឆ្មា ក្រោយបានជួបគ្នាវិញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]