ហ្វីលីពីន៖ ជាការពិតណាស់ កាលពីកាលពី ថ្ងៃទី៦ ខែធ្នូ កន្លងទៅ  តារាសម្ដែងស្រីកំពូលសម្រស់អ្នកនាង Marian Rivera បានធ្វើដំណើរហោះទៅ កាន់ប្រទេសអ៊ីស្រាអ៊ែល ជាមួយនឹងស្វាមី ក្នុងគោលដៅ ដើម្បីទៅ ធ្វើជាគណកម្មការ ក្នុងកម្មវិធី Miss Universe International 2021។

យ៉ាងណាមិញ ក្នុងនាមជាគណកម្មការដែលបានជ្រើសរើសនេះ Marian Rivera ត្រូវបានមហាជនជសច្រើនមានការសាទរនិងពេញចិត្តជាខ្លាំង។ ជាមួយគ្នានេះ  កាលពីថ្មីៗនេះ តារាសម្ដែងស្រីកូនពីររូប​នេះ បានបង្ហោះនូវបណ្ដុំរូបភាពជាច្រើនសន្លឹករបស់ខ្លួន នៅលើបណ្ដាញសង្គម។ ដោយឡែក នៅក្នុងរូបភាពទាំងនោះ តារាស្រីរូបនេះ ក៏បានធ្វើឲ្យទស្សនិកជនជាច្រើនភ្ញាក់ផ្អើល និងកោតសរសើរទៅលើសម្រស់របស់នាង ផងដែរ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះផងដែរ មិនត្រឹមតែបញ្ចេញនូវ មុខមាត់រាងអក្សរ V ដែលជាសម្រស់បែបធម្មជាតិនោះទេ ប៉ុន្តែនាងក៏បានធ្វើឲ្យហ្វេនៗអ្នកទស្សនា ផ្តោតអារម្មណ៍ទៅ លើភ្នែករបស់នាង ថែមទៀតផង ដែលជាកែវភ្នែកបែបកូនកាត់យ៉ាងស្រស់ស្អាត ព្រមទាំងមានភាពទាក់ទាញ ជួយជំរុញឲ្យសម្រស់របស់នាងកាន់តែលេចធ្លោខ្លាំងឡើង ពិតជាសាកសមជាគណកម្មការកម្មវិធីលំដាប់ពិភពលោកបែបនេះណាស់ ៕

សូមទស្សនារូបភាពខាងក្រោម

Marian Rivera
Marian Rivera
Marian Rivera
Marian Rivera
Marian Rivera
Marian Rivera
Marian Rivera
Marian Rivera

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]