តារាកម្សាន្ត÷ កាលពីពេលថ្មីៗកន្លងទៅនេះនាង Debora Hallal បវរកញ្ញាឯកចក្រវាលប្រទេសមុិកសុិចកូ បានសាងប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងស្រទាប់អ្នកគាំទ្រ ដោយសន្ទុះនៃហ្វេនៗដែលស្រលាញ់ និងគាំទ្របវរកញ្ញាដ៏ស្រស់ស្អាតរូបនេះបានកើនឡើងជាគំហុកនៅលើបណ្តាញសង្គម។

ជាក់ស្តែងដោយសារតែភាពស្រស់ស្អាត សាច់សរលោងដូចសំឡី និងស្នាមញញឹមដ៏ទាក់ទង អមមកជាមួយនឹងសមត្ថភាពយ៉ាងប៉ិនប្រសប់ទាំងផ្នែកភាសាអង់គ្លេសផងនោះ នាងDebora Hallal បវរកញ្ញាឯកចក្រវាលប្រទេសមុិកសុិចកូ ត្រូវបានគេចាត់ទុកថាជាបេក្ខភាពប្រជែងដណ្តើមមកុដបវរកញ្ញាឯកចក្រវាលដ៏លេចធ្លោ និងត្រូវបានអ្នកគាំទ្រដាក់ក្តីសង្ឃឹមខ្ពស់ថានាងអាចនឹងឈ្នះមកុដបន្តពីបវរកញ្ញាឯកចក្រវាលឆ្នាំ២០២០ ដែលជាមិត្តរួមជាតិដូចគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរកត់សម្គាល់ផងដែលថានាង Debora Hallal កើតនៅថ្ងៃទី ១៨ ខែកក្កដាឆ្នាំ ១៩៩៦ នាងគឺជាតារាបង្ហាញម៉ូដមួយរូបដ៏លេចធ្លោ និងទទួលបានឱកាសតំណាងឲ្យប្រទេសខ្លួនចូលរួមប្រកួតកម្មវិធីបវរកញ្ញាឯកចក្រវាលលើកទី៧០ នៅប្រទេសអុីស្រាអ៊ែល៕

ចង់ឃើញថាតើ បវរកញ្ញារូបនេះស្រស់ស្អាតយ៉ាងណានោះសូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា÷

នាងDebora Hallal
នាងDebora Hallal
នាងDebora Hallal
នាងDebora Hallal

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]