ចិន៖ បន្ទាប់ពីស្ងប់ស្ងាត់អស់មួយរយៈមក តារាស្រី Fan Bingbing កំពុងតែវិលត្រឡប់មក ប្រឡូកក្នុងវិស័យសិល្បៈវិញបន្តិចម្តងៗ ដោយបានចូលរួមក្នុងសកម្មភាពតូចធំជាច្រើន និងបានទាញយកការចាប់អារម្មណ៍ជាមួយនឹងការតុបតែងខ្លួនដ៏ស្រស់សោភាពីរូបនាង ថែមទៀត។

ជាពិសេស ថ្មីៗនេះ តារាស្រីរូបនេះ ក៏ទទួលបាននូវការពេញចិត្តពីមហាជនជាច្រើនផងដែរ ដោយនៅក្នុងនោះ នាងបានលេងខ្លួនឡើងស៊ីវីល័យ ក្នុងឈុតរ៉ូបវែងពណ៌លឿងស្រស់ យ៉ាងចែងចាំង ប៉ុន្តែនៅ តែធ្វើឲ្យមនុស្សមួយចំនួន កាន់តែចង់ដឹងថា តើតាម​រយៈ​កញ្ចក់​កាមេរ៉ា​ធម្មតា​ដែលថតបានរូបនាង នឹងមានរូបសម្រស់បែបណា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ស្រាប់តែមានគណនីមួយនៅ លើអ៊ីនធើណេត បានចែករំលែករូបថតជាបន្តបន្ទាប់របស់ Fan Bingbing ដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ ដែលនៅ ក្នុងរូបថតទាំងនោះ បានបង្ហាញពីរូបភាពពិតប្រាកដរបស់នាង ​ដែលមានភាពខុសឆ្ងាយពីរូបថតដែលបានកែសម្រួលយ៉ាងយកចិត្តទុកដាក់ ដោយធ្វើឲ្យមើលឃើញពី មុខរាងមូល មិនមែនរាងអក្សរ V និងមើលទៅ មិនស្រស់ស្អាត ដូចរូបថតដែលគេថតទុកនោះទេ ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Fan Bingbing
Fan Bingbing
Fan Bingbing
Fan Bingbing
Fan Bingbing
Fan Bingbing

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]